Leonardo ​ដឹក​នាំ​ក្រោន ​គ្មាន​កុងត្រា ​បើ​មិន​ល្អ ​ដើរ​ចេញ​តែ​ម្ដង

  • 2018-10-24 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​មាន​មហិច្ឆតា​ដឹក​នាំ​ក្រោន ឱ្យ​ជោគជ័យ​ក្លាយ​ជា​ក្រុម​ខ្លាំង​ឡើង​វិញ ​ហើយ​ប្រសិន​បើ​ការ​ដឹក​នាំ​លោក​មិន​ល្អ​ទេ ​សុខ​ចិត្ត​ដើរ​ចេញ​តែ​ម្ដង។

ក្នុង​សន្នីសីទ​កាសែត​មុន​នេះ ​មាន​គេ​សួរ​ថា​តើ​លោក Leonardo ​មាន​កុងត្រា​ប៉ុន្មាន​ឆ្នាំ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន? ​ចំពោះ​ចម្លើយ​វិញ ​ត្រូវ​បាន​គ្រូ​បង្វឹក​ប្រេស៊ីល​រូប​នេះ​បញ្ជាក់​ថា​លោក​ដឹក​នាំ​ក្រុម ​ដោយ​មើល​ទៅ​លើ​សមត្ថភាព​ជាក់​ស្ដែង។ ប្រសិន​បើ​ការ​​ដឹក​នាំ​របស់​លោក​មិន​ល្អ​ទេ ​នោះ​ក្លឹប​អាច​ចែក​ផ្លូវ​គ្នា​បាន​គ្រប់​ពេល។

ការ​មក​ដឹក​នាំ​ក្រុម​នេះ​ដែរ ​លោក Leo ​នៅ​តែ​រក្សា​គោលការ​របស់​ខ្លួន​ដដែល។ លោក​នឹង​អភិវឌ្ឍ​និង​ផ្ដល់​ឱកាស​ដល់​យុវជន ​ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បង្ហាញ​សមត្ថភាព។ ការ​ឈ្នះ​ពាន​រង្វាន់ គឺ​លោក​ចង់​បាន​ណាស់ ប៉ុន្តែ​ឱកាស​សម្រាប់​ក្មេង​ៗ ​ដើម្បី​អនាគត រឹត​​តែ​សំខាន់​ថែម​ទៀត។ ការងារ​ដំបូង​របស់​លោក ​គឺ​នឹង​ត្រូវ​នាំ​ភ្នំពេញ​ក្រោន ​ទៅ​លេង​ពាន​រង្វាន់​នៅ​ប្រទេស​ថៃ ​ដែល​មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន ​មក​ពី​បណ្ដា​ប្រទេស​នានា​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម