មង្គលការ​រៀបចំយ៉ាងឱឡារិក តែ Janie មិន​ចេញ​លុយ​សូម្បី ១បាត

  • 2018-10-27 03:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​រ​បស់​ Janie និង​ Mickey ទើប​តែ​បញ្ចប់​ទៅ​កាល​ពី​សប្ដាហ៍​មុន​ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឱឡារិក​ ពិសេស​មាន​ភ្ញៀវចូលរួម​រាប់រយ​នាក់​ទាំង​ថ្ងៃ​ទីមួយ​ ពិសេស​ថ្ងៃ​ទី​ពីរ​ដែល​ធ្វើ​ឡើង​នៅ​លើ​កោះសាមុយ។ ពិធិ​មង្គលការ​រៀប​ចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​ ពិត​ណាស់​មាន​មហាជន​ជា​ច្រើន​ចង់​ដឹង​ថា​ ពីការចំណាយពីក្រោយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ ក៏​ស្រាប់​តែ​មាន​មតិ​មួយ​ចំនួន​លេច​ឡើង​ថា Janie ជា​អ្នក​ចំណាយ​លុយ​ពី​ហោប៉ៅ​ខ្លួនឯង​គ្រប់​យ៉ាង​ដើម្បី​រៀប​ចំ​ពិធី​ទាំង​មូល ព្រោះ​គ្រាន់​តែ​ផ្កា​សម្រាប់​លម្អ​រោង​ពិធី​មាន​តម្លៃ​ខ្ទង់លានបាត​ទៅ​ហើយ។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​បាន​ស្ងប់​ទៅវិញ​ ក្រោយ​ Janie សម្រេច​ចេញ​មុខ​បកស្រាយ​ពី​ក្រោយ​ការ​ចំណោយ​លើ Instagram។

សារ​នោះ​ ភរិយា​ Mickey បាន​សរសេរ​ថា៖ "មាន​សំណួរ​ សួរ​ច្រើន​ទាក់ទង​នឹង​ថ្លៃ​ដែល​បាន​ចំណាយ​ក្នុង​មង្គលការ​នេះ Janie សុំ​អនុញាតិ​យក​វេលា​នេះ​ដើម្បី​តប​នូវ​សំណួរ​ទាំង​នោះ​ណា​ចា៎។ ដំបូង​ចង់​ជម្រាប​ថា​ Janie គឺជា​នារី​ម្នាក់​ដែល​សំណាង​បំផុត អ្នក​ម៉ាក់ និង​លោក​ប៉ា​របស់​ Mickey មិនបាន​ឲ្យ​ Janie ចំណាយ​លើ​អ្វី​ទាំងអស់ តាំង​តែ​វិនាទី​ដំបូង​នៃពិធី​មង្គលការ​ និង​សូម្បី​ឈុត​រៀប​ការ​ក៏ដោយ។ ភាព​ជា​សុភាពបុរស​ពិតៗរបស់ Mickey បាន​ធ្វើ​ឲ្យ​ Janie មិន​បាន​ចេញ​លុយ​សូម្បី​តែ​មួយ​បាត”។

ជា​ចុង​បញ្ចប់​ តារា​ស្រី​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា៖ "សូម​អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បាន​ផ្ដល់​ក្ដី​មេត្តា​ចូលរួម​ក្នុង​ពិធី​រៀបការ​នេះ​។ ​យើង​ទាំង​ ២​ យក​បេះដូង​ពិត​រៀបចំ​ពេលវេលាដ៏​មានន័យ​ ហើយជាមួយ​ក្ដី​ស្រឡាញ់​សម្រាប់​ពិធី​នេះ​ គឺ​ជា​រូបភាព​ដែល​ត្រូវ​ចងចាំជារៀង​រហូត"៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី