មិនធម្មតា! ម្ចាស់ TikTok ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេក្នុងលោក
- 2018-10-27 08:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ម្ចាស់ TikTok ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេក្នុងលោក
ចន្លោះមិនឃើញ
ការបណ្ដាក់ទុនថែម ៣ ពាន់លានដុល្លារទៀតពីក្រុមហ៊ុន SoftBank បានជួយឲ្យក្រុមហ៊ុនចិន Bytedance ក្លាយជាក្រុមហ៊ុនបង្កើតថ្មី ដែលមានតម្លៃខ្ពស់ជាងគេក្នុងលោក។
Bytedance ជាម្ចាស់កម្មវិធីចម្រៀង TikTok ដោយបច្ចុប្បន្ននេះមានតម្លៃ ៧៥ ពាន់លានដុល្លារ បានឡើងឈរលើក្រុមហ៊ុន Uber ដែលមានតម្លៃ ៧២ ពាន់លានដុល្លារ។ គួរដឹងថា TikTok ជាកម្មវិធីចម្រៀងដែលទទួលបានការពេញនិយមខ្លាំងបំផុត រហូតធ្វើឲ្យ Facebook ចង់បង្កើតកម្មវិធីថ្មីចម្លងតាម TikTok នេះ។
Bytedance ក៏ជាម្ចាស់កម្មវិធី Toutiao ដែលជាកម្មវិធីបង្ហាញព័ត៌មានដ៏ធំមួយក្នុងប្រទេសចិន មានចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរាប់រយលាននាក់។ ឆ្នាំមុន Bytedance អាចរកចំណូលសរុបបានដល់ ២,៥ ពាន់លានដុល្លារឯណោះ៕