ធារី ​មិន​​អាច​ជួយ​ក្លឹប​​លើក​ពាន Malaysia Cup ក្រោយ​ប៉េណាល់ទី​​មិន​ចូល (វីដេអូ)

  • 2018-10-28 08:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Perak បាន​បញ្ចប់​ការ​រង់ចាំ ១៨ ឆ្នាំ​របស់​ពួកគេ​ដើម្បី​លើកពាន Malaysia Cup ជា​លើក​ទី​៨​របស់​ខ្លួន​ក្រោយ​ទម្លាក់ Terengganu ដោយ​បាល់​ប៉េណាល់ទី ៤-១ ក្រោយ​បញ្ចប់​​ការ​ប្រកួត​ដោយ​លទ្ធផល ៣-៣។

ក្រុម Perak បាន​ប្រឹង​វាយ​បក​​រហូត​អាច​រក​​គ្រាប់​បាល់​តាម​ស្មើ Terengganu ២-២ នៅ​នាទី​៩០​បូក។ លុះ​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ Terengganu របស់​ធារី​ថែម​១​គ្រាប់​ទៀត បន្ត​នាំ​មុខ Perak សាជាថ្មី។ ប៉ុន្តែ​នៅ​ចុង​ម៉ោង​នៅ​នាទី ១២០​ទៅ​ហើយ Terengganu ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង ទើប​ឈាន​ដល់​ការ​កាត់​សេចក្តី​ដោយ​បាល់​ប៉េណាល់ទី។

អ្នកចាំទី Muhammad Hafizul Hakim Khairul Nizam Jothy របស់​ក្រុម Perak គឺ​ជា​វីរបុរស​ដោយ​បាន​ជួយ​សង្រ្គោះ​បាល់​​១១​ម៉ែត្រ​បាន​២​គ្រាប់ ក្នុង​នោះ​១​គ្រាប់​គឺ​ជា​ការ​ស៊ុត​របស់ ធារី ចន្ថាប៊ីន៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ thestar   ប្រែ​សម្រួល៖ សុខ លាងហ៊ត