ស្ងាត់ៗ ស្ដេចហ្គេម លេចមុខក្នុងរឿងខ្នាតធំ ឯតម្លៃខ្លួនវិញមិនចាញ់តារាល្បីៗប៉ុន្មានឡើយ

  • 2018-10-29 06:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ ងួន ស៊ីណាត ដែល​មហាជន​គ្រប់​គ្នា​ស្គាល់​​​​​​លោក​ ថា​ជា​ស្ដេច​ហ្គេម​ដ៏​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ឥឡូវ​​​​ស្រាប់​តែ​លេច​មុខ​សម្ដែង​​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ដ៏​ទៅ​២​រឿង។ ឯ​តម្លៃ​ខ្លួន​វិញ​ទទួល​បាន​ក្នុង​១​ថ្ងៃ​មិន​​ចាញ់​តារា​សម្ដែង​ល្បីៗ​មួយ​ចំនួន​ឡើយ។

ជាក់​ស្ដែង​មុន​នេះ​បន្តិច​​ ស្ដេចហ្គេម បាន​បង្ហោះ​រូប​ថត​២​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​ខ្លួន​​ ខណៈ​ពេល​ទៅ​បើក​លុយ​ពី​ម្ចាស់​ផលិត​កម្ម​ LD Picture ដោយ​ក្នុង​១​ថ្ងៃ​​​ទទួល​បាន​​តម្លៃ​ខ្លួន​២០០ ដុល្លារ​អាមេរិក​ឯណោះ​ដូច្នេះ​សរុប​ ២​ថ្ងៃ​​​ ៤០០ ដុល្លារ។

បើ​តាម​លោក លៀក លីណា អ្នក​គ្រប់​គ្រង​​ផលិតកម្ម​LD Picture ឲ្យ​ដឹង​ថា ភាព​យន្ត​ខ្នាត​ធំ​​ដែល​ ស្ដេចហ្គេម សម្ដែង​ក្នុង​ផលិតកម្ម​​ខ្លួន មាន​រឿង​ "អង្រឹង" និង​ "ជួប​ស៊យ​វគ្គ២" ។ មូល​ហេតុ​ដែល​លោក ជ្រើស​រើស​​ស្ដេច​​ហ្គេម រូប​នេះ​មក​​សម្ដែង​ដោយ​សារ​តែ​រូប​គេ ជា​បុគ្គល​ម្នាក់​​ដែល​កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ហ្វេស​ប៊ុក​ជាមួយ​ជំនាញ​ពិសេស​ក្នុង​ការ​និយាយ​ពេល​Live ម្ដងៗ។ ឃើញ​ដូច្នេះ​ហើយ​ទើប​លោក ក៏​ដូច​ជា​ក្រុម​ការ​ងារ​ទាក់​ទង​​​​បុរស​ដែល​មាន​​រហស្សនាម​ស្ដេច​ហ្គេម​មក​សម្ដែង​តែ​ម្ដង​ទៅ។

លោក លៀក លីណា

“ទោះបី​ជា​គាត់​មិន​​ពុំ​ធ្លាប់​មាន​​សម្ដែង​រឿង​កន្លង​មក តែ​គាត់​មិន​បាន​ធ្វើ​ឲ្យ​ខាង​ផលិតកម្ម​ខ្ញុំ​អស់​សង្ឃឹម​ឡើយ​គាត់​មាន​សមត្ថភាព​សម្ដែង​បាន​ល្អ​ទៀត​ផង។ចំពោះ​រឿង​ទាំង​ពីរ​ខាង​លើ​ក្នុង​រឿង "ជួប​ស៊យ​វគ្គ២" គឺ​គាត់​សម្ដែង​លេង​ហ្គេម​​ដូច​ចរិត​ពិត​ខាង​ក្រៅ​​អ៊ីចឹង។ តែ​ក្នុង​រឿង​"អង្រឹង" គាត់​សម្ដែង​ជា​តួ​អង្គ​អ្នក​ភូមិ"។ លោក លៀក លីណា បន្ថែម។

ក្រោយ​ពី​បញ្ចប់​ការ​ថត​ភាព​យន្ត​ខ្នាត​ធំ​ទាំង​ពីរ​ខាង​លើ​នេះ​ចប់ ផលិតកម្ម​Ld ក៏​ត្រៀម​យក​ស្ដេចហ្គេម​ទៅ​ថត​រឿង​ថ្មី​បន្ត​បន្ទាប់​ទៀត​ដែរ៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន