អតីតពេទ្យអាល្លឺម៉ង់ម្នាក់ ជាប់ទោសមួយជីវិតក្រោយសម្លាប់អ្នកជំងឺជាង ១០០នាក់

  • 2018-10-31 02:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ពេទ្យ​អាល្លឺម៉ង់​ម្នាក់ សារភាព​កាល​ពីថ្ងៃ​អង្គារ​ទី ៣០ ខែ​តុលា​នេះ​ថា​ខ្លួន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ជាង​មួយ​រយ​នាក់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ។

លោក Niels Hoeel អាយុ ៤១​ឆ្នាំ បាន​សារភាព​ថា​សម្លាប់​អ្នក​ជំងឺ​របស់​ខ្លួន​ដែល​មាន​អាយុ​ចន្លោះ​ពី ៣៤ ដល់ ៩៦​ឆ្នាំ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ចំនួន​ពីរ​នៃ​ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់​អំឡុង​ឆ្នាំ ២០០០ និង​២០០៥។ ជាមួយគ្នាដែរ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ចេញ​ថ្នាំ​ខុស​ៗ​គ្នា​ឲ្យ​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ហើយ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​បេះដូង​ដើម្បី​បង្អួត​ពី​ជំនាញ​របស់​ខ្លួន​ទៅ​កាន់​មិត្ត​រួម​​ការងារ និង​បំបាត់​ភាព​អផ្សុក។

ទោះ​យ៉ាងណា​ក៏​ដោយ កាល​ពី​ដើម​ឆ្នាំ​នេះ បុរស​ខាង​លើ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​ចំនួន ៩៧​ករណី​រួច​មក​ហើយ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​អស់​មួយ​ជីវិត៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន