ខ្វល់ចិត្តរឿងកើតជំងឹទឹកនោមផ្អែម មកដឹងវិធីកាត់បន្ថយកុំឱ្យកាន់តែដុនដាប

  • 2018-11-02 11:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ដែលមិនអាចព្យាបាលជាសះស្បើយឡើយ ប៉ុន្តែអ្នកអាចគ្រប់គ្រងវាបានដោយត្រូវប្រើពេលពេញមួយជីវិត។

ជំងឺទឹកនោមផ្អែមអាចបង្កជាផលវិបាកជាច្រើនលើរាងកាយ ព្រមទាំងបង្កើនហានិភ័យនៃការស្លាប់មុនអាយុ។ ជំងឺទឹកនោមផ្អែមផ្ដល់ផលវិបាកដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ពិការភ្នែក គាំងបេះដូង ខ្សោយតម្រងនោម និងការកាត់អវយវៈណាមួយនៃរាងកាយ។

ក្នុងនោះអង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណនៃអ្នកជំងឺទឹកនោមផ្អែមទាំងបុរស និងស្រ្តីមាន ៥.៩% នៅគ្រប់តំបន់ទាំងអស់ ហើយអត្រាមរណៈសម្រាប់គ្រប់វ័យទាំងអស់មាន ២%។ ចំនួននៃការស្លាប់ដោយសារជំងឺទឹកនោមផ្អែមមាន ១៤៨០នាក់ជាបុរស និង១៩៨០នាក់ជាស្រ្តី(អាយុពី ៣០ ឆ្នាំឡើង)។ គិតត្រឹមឆ្នាំ ២០៣០ មានការប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រមាណ ៣១៧ ០០០នាក់ និងកើតជំងឺទឹកនោមផ្អែម។

ជំងឺទឹកនោមផ្អែមមាន ២ប្រភេទ៖

  • ជំងឺទឹកនោមផ្អែមប្រភេទទី១
  • ជំងឺទឹកនោមផ្អែមប្រភេទទី ២ មានលក្ខណៈធ្ងន់ធ្ងរ ហើយជាធម្មតាកើតមានចំពោះមនុស្សដែលមានវ័យលើសពី ៤៥ឆ្នាំដែលលើសទម្ងន់

ភាគច្រើននៃអាហារ ដែលអ្នកបរិភោគ ត្រូវបានបម្លែងទៅជាជាតិគ្លុយកូស ឬជាតិស្ករដែលដើរតួជាថាមពល ដើម្បីឱ្យរាងកាយរបស់អ្នកបានប្រើប្រាស់។ លំពែងជាអ្នកផលិតអ័រម៉ូនម្យ៉ាងហៅថា អាំងស៊ុយលីន ដើម្បីជួយឱ្យជាតិគ្លុយកូស ចូលទៅក្នុងកោសិកានៃរាងកាយ។ នៅពេលអ្នកមានជំងឺទឹកនោមផ្អែម រាងកាយអ្នកមិនអាចផលិតអាំងស៊ុយលីន គ្រប់គ្រាន់ ឬមិនអាចប្រើអាំងស៊ុយលីន ដោយខ្លួនឯងបានទេ។ កត្តានេះបណ្ដាលឱ្យជាតិស្ករក្នុងឈាមកើនឡើង។

បើសិនជាអ្នកមិនទាន់មាន ជំងឺទឹកនោមផ្អែមទេ ប្រការដែលអ្នកគួរធ្វើមានដូចជា*៖

  • បញ្ចុះទម្ងន់ប្រសិនបើអ្នកលើសទម្ងន់
  • បរិភោគអាហារដែលសម្បូរជាតិសរសៃ
  • ទទួលទានវីតាមីន D ឱ្យបានគ្រប់គ្រាន់
  • កាត់បន្ថយការបរិភោគអាហាររាល់ថ្ងៃ
  • ទទួលទានទឹកជាភេសជ្ជៈចម្បង។ ទឹកគឺជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតមួយ។ ភេសជ្ជៈដែលមានជាតិស្ករដូចជាទឹកសូដា និងទឹកផ្លែឈើ គឺជាប្រភពហានិភ័យ នៃការកើនឡើងនៃជំងឺទឹកនោមផ្អែមប្រភេទទី២
  • ហាត់ប្រាណឱ្យបានទៀងទាត់។ នៅពេលអ្នកហាត់ប្រាណ រាងកាយបង្កើនមុខងារអាំងស៊ុយលីន នៃកោសិកាអ្នក។

ជាមួយគ្នានេះ អ្នកគប្បីគួរចៀសវាងប្រការមួយចំនួនដូចខាងក្រោម*៖

  • ចៀសវាងអាកប្បកិរិយាដែលមិនសូវបញ្ចេញពលកម្ម ប្រសិនបើអ្នកចង់ការពារ ជំងឺទឹកនោមផ្អែម
  • ឈប់ជក់បារី
  • ចៀសវាងបរិភោគអាហារមិនល្អចំពោះសុខភាព សេពសុរា អាហារឆ្អិនស្រាប់ និងអាហារដែលមានកាបូអ៊ីដ្រាតខ្ពស់

យ៉ាងណាមិញបើសិនជាអ្នកកំពុងតែស្ថិតក្នុងភាពមានជំងឺទឹកនោមផ្អែមក្នុងខ្លួនហើយ ខាងក្រោមនេះជាដំណោះស្រាយមួយចំនួនដើម្បីជួយសម្រាលសុខភាពអ្នក៖

  • រៀបចំរបបអាហារផ្ទាល់ខ្លួន៖ បរិភោគបន្លែ និងផ្លែឈើដូចរូបភាពខាងក្រោមឱ្យបានច្រើន

  • បរិភោគ Glucerna បន្ថែម ២កែវក្នុង១ថ្ងៃ ដើម្បីទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលត្រូវបានផលិតឡើង ដើម្បីផ្ដល់អត្ថប្រយោជន៍ពិសេសដល់អ្នកជំងឺទឹកនោមផ្អែមដូចខាងក្រោម៖

១. អាហារូបត្ថម្ភដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានតុល្យភាព ជាមួយវីតាមីន និងសារធាតុរ៉ែ ២៨ប្រភេទ រួមទាំងវីតាមីន b3 និងb6 ដើម្បីជួយបង្កើតថាមពល និងបន្ថយភាពអស់កម្លាំង

២. មានជាតិអាស៊ីតខ្លាញ់ល្អ MUFA អូមេហ្គា ៣ និងអូមេហ្កា ៦ សម្រាប់សុខភាពបេះដូង

៣. សន្ទស្សន៍ជាតិស្ករក្នុងឈាមទាប GI

៤. ប្រព័ន្ធកាបូអ៊ីដ្រាតដែលរលាយយឺតៗ

៥. មិនមានជាតិខ្លាញ់អាក្រក់ Trans Fat គ្មានកូឡេស្តេរ៉ូល និងជាតិខ្លាញ់ឆ្អែតទាប

៦. មិនមានជាតិស្ករ Lactose និងគ្មានជាតិ គ្លុយតែន

បើសិនជាបញ្ហា ឬចម្ងល់បន្ថែម សូមទាក់ទងទៅវេជ្ជបណ្ឌិតជំនាញ៕

អត្ថបទ៖ ថា ម៉ាលីដា