អ៊ួង សូរិយា មានសង្ឃឹមខ្ពល់លើការរីកចម្រើននៃវិស័យតន្រ្តីនៅកម្ពុជា
- 2018-11-04 05:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ួង សូរិយា មានសង្ឃឹមខ្ពល់លើការរីកចម្រើននៃវិស័យតន្រ្តីនៅកម្ពុជា
ចន្លោះមិនឃើញ
ក្នុងកម្មវិធីតន្រ្តី One Night Music Only លោក អ៊ួង សូរិយា ប្រធានតន្រ្តី TSI ឬ The Sound Initiative បានចូលរួមបង្ហាញទេពកោសល្យ ជាមួយសិល្បករតន្រ្តីវ័យក្មេងសម័យថ្មី ដែលជាជំនាន់ទី ១ របស់កម្មវិធី The Sound Initiative។ ឃើញការសម្ដែងរបស់យុវវ័យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះហើយធ្វើឱ្យលោកមានសង្ឃឹមខ្ពស់លើអនាគតវិស័យតន្ត្រីស្រុកខ្មែរ។
ការបង្កើតកម្មវិធី The Sound Initiative និងការបង្ហាញទេពកោសល្យរបស់សិល្បករថ្មីៗ នេះជាជំហានធ្វើឱ្យពួកគេមានឱកាសកសាងស្នាដៃ និងបង្ហាញ Original នៃចម្រៀង ទស្សនៈតន្រ្តី ក៏ដូចជាការបញ្ចេញមតិតាមសំនៀងរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ លោក អ៊ួង សូរិយា Music Director របស់ TSI។
លោក អ៊ួង សូរិយា បន្តថា លោកមានចិត្តរីករាយយ៉ាងខ្លាំងដែលមានកិត្តិយលនាំផ្លូវយុវជនវ័យក្មេងទាំងអស់ក្នុងកម្មវីធី The Sound Initiative ដើម្បីឆ្ពោះទៅកាន់វិថីសិល្បៈមួយដែលជាមោទកភាពជាតិខ្មែរ។ សិក្ខាកាមទាំងអស់ របស់ The Sound Initiative ក៏ទទួលបានអាហារូបករណ៍រយៈពេល ១ឆ្នាំលើការអនុវត្ត រៀនសូត្រជំនាញភ្លេង។ ក្រុមនីមួយដែលចូលរួមត្រូវចេញបទចម្រៀងដែលផលិតឡើងក្នុងស្តង់ដារមួយយ៉ាងពិសេសដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល The Sound Initiative នេះឱ្យបានជោគជ័យ។
ទស្សនារូបភាពការបង្ហាញទេពកោសល្យរបស់សិល្បករថ្មីៗ ក្នុងកម្មវិធី The Sound Initiative