ពាន​ស្វាយរៀង​ខាប់​រក​ឃើញ​៣២​ក្រុមឡើងទៅវគ្គខ្វែងហើយ​

  • 2018-11-12 08:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ ស្វាយ​រៀង​ ខាប់​ លើក​ទី​៤​ ឆ្នាំ​២០១៨​ បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ អស់​រយៈ​ពេល​៨​សប្តាហ៍​ ធ្វើ​ការ​ប្រកួត​អស់​៧៨​ប្រកួត។ ក្រុម​បាល់​ទាត់​ដែល​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​បន្ត​ចំនួន​៣២​ក្រុម​ ដោយ​ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​១​ និង​២​ ក្នុង​ពូល​ទាំង​១៣​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ល្អ​ជាង​គេ​៦​ក្រុម។

នៅ​ក្នុង​វគ្គ​៣២​ក្រុម​ រៀប​ចំ​ឡើង​ជា​លក្ខណៈ​ខ្វែង​ ចាញ់​ធ្លាក់​ ឈ្នះ​ឡើង​បន្ត​ ដោយ​ធ្វើ​ការ​ចាប់​ឆ្នោត​ ដើម្បី​ប្រកួត​ជួប​គ្នា។ កម្មវិធី​ចាប់​ឆ្នោត​ នឹង​ធ្វើ​ឡើង​នៅ​ ថ្ងៃ​សៅរ៍​ ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយ​ការ​ប្រកួត​នឹង​ប្រកួត​ចាប់​ពី​ថ្ងៃ​សៅរ៍​ ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨៕

លទ្ធផល​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល

ក្រុម​៣២​ឡើង​វគ្គ​បន្ត

  • ១.ក្រុម​ Panda FC
  • ២.ក្រុម​អធិរាជ​ទួល​ឃួច
  • ៣.ក្រុម​រដ្ឋាករ​ទឹក​ខេត្ត​ស្វាយរៀង
  • ៤.ក្រុម​សុភ័ក្ត​ ម៉ូទ័រ FC ជីភូ
  • ៥.ក្រុម​យុវជន​ពោធិ៍​ថ្មី
  • ៦.អគ្គិសនី​ ខេត្ត​ស្វាយ​រៀង
  • ៧.​​ចំពាម​​​យក្ស​អង្គ​ស្វាយ​
  • ៨.ក្រុម​ Blue Dragon
  • ៩.ក្រុម​តំបន់​សេដ្ឋ​កិច្ច​ពិសេស
  • ១០.សាកល​ United​
  • ១១.សសយក​ ក្រុង​ស្វាយរៀង
  • ១២.​កាំភ្លើងធំ FC​
  • ១៣.យុវជន​សាមគ្គី
  • ១៤.Di រ៉ូលីង​ 72
  • ១៥.សសយក​ ក្រុង​បាវិត
  • ១៦.អធិការ​នគរបាល​ ក្រុង​បាវិត
  • ១៧.ធារី​បាវិត​
  • ១៨.លីង​គួយ​ FC
  • ១៩.សស​យក​ ស្រុក​រមាស​ហែក
  • ២០.ពៅ​ហូមស្ព័ត​
  • ២១.សសយក​ ស្រុក​កំពង់​រោទិ៍​
  • ២២.​ CFEED​ FC​
  • ២៣. សៀង​ហៃ​រីហ្សត​ FC​
  • ២៤. ក្លឹប​កីឡា​ពូ​ប្រុស​ជីភូ​
  • ២៥.​ M.S.​T FC
  • ២៦. រាជ​សីហ៍​ផ្សារ​ថូម៉ាក់​
  • ២៧. យុវជន​ស្រុក​ស្វាយ​ជ្រំ​
  • ២៨.គ្រូ​វិទ្យាល័យ​ហ៊ុនសែន​ប្រសូត​
  • ២៩. Star​ Man​ FC
  • ៣០. ២៣​កីឡា​
  • ៣១. Chong​ Prek FT
  • ៣២. សស​យក​ រមាំង​ថ្កោល

     

អត្ថបទ៖ ជាន ចាន់រ៉ា