ទីលាន អាស៊ីអឺរ៉ុប ចាប់ផ្ដើមដាំស្មៅវិញ ក្រោយទឹកស្រកអស់
- 2018-11-12 08:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលាន អាស៊ីអឺរ៉ុប ចាប់ផ្ដើមដាំស្មៅវិញ ក្រោយទឹកស្រកអស់
ចន្លោះមិនឃើញ
ទីលានបាល់ទាត់របស់ក្លឹបអាស៊ីអឺរ៉ុប បានចាប់ផ្ដើមដាំស្មៅធម្មជាតិវិញហើយ ក្រោយពីទឹកស្រកអស់ ហើយរំពឹងថានឹងបានចូលលេងវិញក្នុងពេលឆាប់ៗខាងមុខ។
មិនត្រឹមតែដាំស្មៅនេះទេ ក្លឹបនឹងធ្វើប្រឡាយលើកឱ្យខ្ពស់ ដើម្បីការពារលិចទឹកម្ដងទៀតនៅរដូវវស្សាផងដែរ។ ដោយការធ្វើទាំងអស់នេះ មានគម្រោងឱ្យហើយនៅឆ្នាំនេះ ឬត្រឹមឆ្នាំក្រោយមុនទឹកឡើងមកតែម្ដង។ ដោយឡែក ក្រុមអាស៊ីអឺរ៉ុបវិញ បច្ចុប្បន្នមិនទាន់មានការប្រមូលផ្ដុំទេ ដោយអាចប្រមូលផ្ដុំនៅខែធ្នូខាងមុខនេះ។ នេះបើតាមលោក សុក វាសនា ដែលជាគ្រូបង្វឹកបានបញ្ជាក់។
ទីលានអាស៊ីអឺរ៉ុប ត្រូវលិចអស់ពេលជាច្រើនខែ ហើយប្រកួតទាំងអស់ត្រូវលើកមកលេងនៅភ្នំពេញវិញ។ ទីលានដែលធ្វើឡើងអស់រាប់ម៉ឺនដុល្លារនេះ ទើបតែសាងសង់រួច និងបើកឱ្យដំណើរការកាលពីរដូវកាលមុនប៉ុណ្ណោះ៕