Mate 20/ 20 Pro សម្ពោធ​ម្ដង​ទៀត​នៅ​ខ្មែរ លើក​នេះ​ហៅ​សុទ្ធ​តែ​អ្នក​វិនិយោគ​ធំៗ

  • 2018-11-14 02:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​រៀបចំ​កម្មវិធី​ជួប​ជុំ​ពាណិជ្ជករ​ចិន និង​នាយក​ក្រុមហ៊ុន​ធំៗ​ដើម្បី​សម្ពោធ​ទូរសព្ទ Mate20 និង Mate20 Pro នៅ​សណ្ឋាគារ Rosewood ម្ដង​ទៀត កាល​ពី​ថ្ងៃ៨ វិច្ឆិកា ដោយ​មាន​ការ​បញ្ជា​ទិញ​ជា​ច្រើន​គ្រឿង ព្រម​ទាំង​ការ​សម្ដែង និង​អាហារ​ពេល​ល្ងាច​ជាដើម។

លោក Henry នាយក​គ្រប់​គ្រង Huawei ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា Mate20 និង Mate20 Pro មាន​ការ​ទទួល​ស្គាល់​ទាំង​គុណភាព តម្លៃ ការ​បង្កើត​ថ្មី និង​បច្ចេកវិទ្យា​ថ្មីៗ ដោយ​ការ​បើក​កុម្ម៉ង់​លើក​ទី ១ អស់​ស្តុក​ក្នុង​រយៈពេល​ដោយ​ខ្លី។

Mate20 មាន​តម្លៃ ៦៦៦ដុល្លារ រីឯ Mate20 Pro មាន​តម្លៃ ៨៨៨ដុល្លារ ដោយ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ជាច្រើន​ដូចជា៖

  • កាមេរ៉ា Leica ៣ គ្រាប់ ទំហំ​ដល់ 40MP
  • មុខងារ​ថតរូប​បែប Ultra-Wide Angle
  • បន្ទះ​ឈីប Kirin 980 7mn
  • ថាមពល​ថ្ម 4 200mAh សាក​ថ្ម ៧០% ត្រឹម​តែ ៣០នាទី
  • បច្ចេកវិទ្យា​បញ្ចូល​ថ្ម​ឲ្យ​ទូរសព្ទ​ដទៃ Reversed wireless charge

Huawei បាន​ឈរ​នៅ​លំដាប់​លេខ ២ ក្នុង​ពិភព​លោក​ក្នុង​ត្រី​មាស​ទី ២ និង​ទី ៣ ក្នុង​ឆ្នាំ ២០១៨ ហើយ​ក៏​​ជា​ម៉ាក​របស់​ក្រុមហ៊ុន​ចិន​តែ​មួយ​គត់ ដែល​ស្ថិត​ក្នុង​ម៉ាក​គេ​ឲ្យ​តម្លៃ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨ មាន​តម្លៃ ៨,៤ ពាន់​លាន​ដុល្លារ ទទួល​ស្គាល់​ដោយ Forbes៕

អត្ថបទ៖ វិទូ