អស់ស្ទះ! សម្ដែងមិនដល់ ៣០ នាទីផង Jennifer Lopez ស៊ីថ្លៃដល់ខ្ទង់លានដុល្លារ
- 2018-11-15 03:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ស្ទះ! សម្ដែងមិនដល់ ៣០ នាទីផង Jennifer Lopez ស៊ីថ្លៃដល់ខ្ទង់លានដុល្លារ
ចន្លោះមិនឃើញ
បើតាមវិបសាយ TMZ បានឲ្យដឹងថា កាលពីសប្ដាហ៍មុន តារាចម្រៀង Jennifer Lopez បានឡើងច្រៀងក្នុងកម្មវិធីមួយនៅរដ្ឋ Qatar រយៈពេលត្រឹមតែ ២០ នាទីបូករួមនឹងការសួរ និងឆ្លើយសំនួរ នៅឯកម្មវិធីសម្ពោធផ្សារទំនើបថ្មីមួយនៅទីនោះផងដែរ។
សម្រាប់ការសម្ដែងត្រឹមរយៈពេលខ្លីនេះ J Lo ស៊ីថ្លៃបានរហូតដល់ ២ លានដុល្លារ បូករួមទាំង ១ លានដុល្លារផ្សេងពីលើការចំណាយផ្សេងៗ ក្នុងនោះរួមមានការធ្វើដំណើរតាមយន្តហោះឯកជនផងដែរ។ ក្នុងកម្មវិធីនោះ តារាចម្រៀងដ៏ល្បីរូបនេះ បាននិយាយពាក់ព័ន្ធនឹងសិទ្ធិរបស់ស្ត្រី បញ្ហាពាក់ព័ន្ធចម្បងៗ ក្នុងប្រទេសមួយនេះ។
បន្ថែមពីនេះទៀត នៅសប្ដាហ៍ក្រោយ Jennifer Lopez គ្រោងនឹងធ្វើការប្រគំតន្ត្រីរបស់នាងក្នុងកម្មវិធីជប់លៀងមួយរបស់ក្រុមហ៊ុនជើងហោះហើរ Qatar Airways នៅឯរោងភាពយន្ត Dolby ក្នុងទីក្រុង Los Angeles។ នៅទីនោះដែរ នាងនឹងត្រូវធ្វើការប្រគំតន្ត្រីរយៈពេល ២០ នាទីដូចគ្នា ជាមួយតម្លៃខ្លួន ១,២ លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃខ្លួននេះ គឺគ្រាន់តែជាតម្លៃដែលខាងក្រុមហ៊ុនផ្ដល់ឲ្យ Jennifer តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់សាមីខ្លួនផ្ទាល់ អាចកំពុងស្ថិតក្នុងការចរចាគ្នានៅឡើយ៕