Lerdsila ខ្លាច​សុខ​ធី​ត្រង់​ស្នៀតមួយ និង​សង្ឃឹម​ឈ្នះ​ត្រឹម​៥០%

  • 2018-11-16 23:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lerdsila ជើង​ខ្លាំង​ Mouy Thai នឹង​ត្រូវ​ប្រកួត​លើក​ទី​ពីរ​ជាមួយ​ សុខ ធី​របស់​កម្ពុជា​នៅ​សង្វៀន​ One Championship នា​ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

ក្នុង​កម្មវិធី​ One Championship នឹង​មាន​ការ​ប្រកួត​ចំនួន​១៤​គូ​មាន​ទាំង​ប្រកួត​ក្បាច់​គុន​ចម្រុះ​ MMA និង​ប្រដាល់​សេរី​ ដោយ​ចាប់​ផ្ដើមប្រកួតនៅ​ថ្ងៃ​នេះវេលាម៉ោង៦ល្ងាចតទៅ (ម៉ោងប្រទេសកម្ពុជា)។ ដោយ​ឡែក​គូ​ប្រដាល់​សេរី​រវាង​ សុខ ធី​ និង​ Lerdsila គឺ​ជា​គូ​ទី​១០​។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​ Sabay នៅ​ឥណ្ឌូណេស៊ី​ Lerdsila វ័យ​៣៧​ឆ្នាំ​​បាន​បង្ហាញ​អារម្មណ៍​រីករាយ​បន្ទាប់​ពី​ សុខ ធី​សុំ​សង​សឹក។​ កីឡាករ​រហស្សនាម​ ផ្លេកបន្ទោរ​ បាន​សរសើរ​ សុខ ធី​ថា​មាន​វ័យ​ក្មេង​ និង​ខ្លាំង​ពូកែ​។

Lerdsila បន្ត​ថា​ ការ​ប្រកួត​នេះ​រូប​គេ​សង្ឃឹម​ត្រឹម​៥០%​ ប៉ុណ្ណោះមិនហ៊ានសង្ឃឹមច្រើនប៉ុន្មានទេ​ដោយសារ​ សុខ​ ធី​ មិន​មែន​ជា​គូ​ប្រកួត​ងាយ​យក​ឈ្នះ​ ណា​មួយសុខ ធី​មាន​ជំនាញ​ម៉ាត់​ ហើយ​រាល់​ការ​វាយ​ចេញ​ម្ដង​ៗ​របស់ សុខ​ ធី​គឺ​មាន​ទម្ងន់​ធ្ងន់ ខុស​ប្លែក​ពី​រូប​គេ​ផ្ទាល់​ដែល​ពូកែ​តែ​ជើង​ មិន​សូវ​ពូកែ​ដៃ។​

អ្នក​ប្រដាល់​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​បាងកក​ដដែល​បន្ថែម​ថា​ ខ្លួន​មិន​ធ្លាប់​វាយ​កីឡាករ​ខ្មែរ​ណា​ ក្រៅ​ពី​សុខ​ ធី​ឡើយ​ ហើយ​បើ​សិន​ប្រកួត​នេះ​ចប់និងមាន​ការ​ផ្គូផ្គង​ឲ្យ​ប៉ះ​ សុខ ធី​លើក​ទី​៣​នៅ​ពេល​ខាង​មុខ​គឺ​រូប​គេ​ស្វាគមន៍​ជា​និច្ច៕

អត្ថបទ៖ វីរ័ត្ន