ស្រុក​បារាយណ៍​ក្លាយ​ជា​ជើង​ឯក​​ Acleda Cup ​ពីរ​ឆ្នាំ​ជាប់​គ្នា

  • 2018-11-18 04:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សាខា​ស្រុក​បារាយណ៍​បាន​ក្លាយ​ជា​ជើង​​ឯក​ពាន​រង្វាន់​ Acleda Cup ពីរ​ឆ្នាំ​ជាប់​គ្នា​​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុ​ម ការិយាល័យ​កណ្ដាល D ១-០ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ម្សិល​មិញ​ ដើម្បី​លើក​ពាន​ឆ្នាំ​២០១៨​ ​នៅ​ទីលាន​វេស្ទើន​ភ្នំពេញ។

ក្រុម សាខា​ស្រុក​បារាយណ៍​លើក​ពាន

​​​ក្រុម​លេខ​៣​បាន​ទៅ​លើ​សាខា​​​កំពង់ស្ពឺ​ ដោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម​វិមាន​ចតុមុខ ៣-១ ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ​នេះ​ដូច​គ្នា​នៅ​ទីលាន​តែ​មួយ​។ សម្រាប់​​ពាន​កីឡាករ​ល្អ​ជាង​គេ​បាន​ទៅ​​កីឡាករ ​វិច្ឆ័យ សូវ៉ាង (ក្រុម​បារាយណ៍)​, អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​កីឡាករ​ ផាន់ សំអន (​ក្រុម​បារាយណ៍), អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ សំ សែន រក​បាន ៧ គ្រាប់​ (​ក្រុម​បារាយណ៍​) និង​ក្រុម Fair Play បាន​ទៅ​​សាខា​​ខេត្ត​​កំពង់ស្ពឺ៕

សកម្មភាពគូទី១ ដណ្ដើមលេខ៣

គូដណ្ដើមលេខ១

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​