ចិន សាងសង់ស្ពានខ្សែកាប២ជាន់ វែងបំផុតលើលោក ចំណាយលុយច្រើនសន្ធឹក

  • 2018-11-20 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​កំពុង​សាងសង់​ស្ពាន​ខ្សែ​កាប​កម្ពស់ ២ជាន់ វែង​បំផុត​លើ​ពិភពលោក។

ស្ពាន​នោះ​មាន​ឈ្មោះ​ថា Yangsigang ដោយ​មាន​ប្រវែង ១ ៧០០ម៉ែត្រ ស្ថិត​នៅ​លើ​ទន្លេ Yangtze ប្រទេស​ចិន ដែល​នឹង​ចំណាយ​លុយ​អស់ ៨ប៊ីលានយ័ន ឬ​ជាង ១,១ពាន់​លាន​ដុល្លារ​ឯណោះ​ដើម្បី​សាង​សង់។

ស្ពាន​នេះ​មាន​ខ្សែ​កាប​ប្រវែង ២២១ម៉ែត្រ ខ្លី​ជាង​ស្ពាន Akashi Kaikyō របស់​ប្រទេស​ជប៉ុន ដែល​ជា​ស្ពាន​ខ្សែ​កាប​វែង​បំផុត​លើ​ពិភពលោក ប៉ុន្តែ​វា​មាន​តែ ១ជាន់​ប៉ុណ្ណោះ។

ដំណឹង​ដ៏​អស្ចារ្យ​នេះ​កើង​ឡើង​មិន​ដល់​១ខែ​ផង ក្រោយ​ពេល​ប្រទេស​ចិន​បាន​​បើក​ដំណើរការ​ស្ពាន​ឆ្លង​កាត់​សមុទ្រ​វែង​បំផុត​លើ​ពិភពលោក ដែល​មាន​ប្រវែង ៥៥គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង​ហុងកុង-ម៉ាកាវ-Zhuhai ដែល​ចំណាយ​លុយ​អស់ ២០ប៊ី​លាន​ដុល្លារ និង​អស់​ពេល ៩ឆ្នាំ។

យ៉ាងណាមិញ ស្ពាន​ខ្សែ​កាប​២ជាន់​វែង​បំផុត Yangsigang ខាងលើ ត្រូវ​គេ​រំពឹង​ថា​នឹង​សាង​សង់​រួច​រាល់ នៅ​ខែ​តុលា ឆ្នាំ២០១៩ ខាងមុខ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង