១ជាតិការម្ដង ពិធីពិសេសហើយ ឯចិញ្ចៀនរៀបការរបស់ Jooy វិញថ្លៃញាក់សាច់
- 2018-11-21 02:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ជាតិការម្ដង ពិធីពិសេសហើយ ឯចិញ្ចៀនរៀបការរបស់ Jooy វិញថ្លៃញាក់សាច់
ចន្លោះមិនឃើញ
មង្គលការរបស់ DJ Push និង Jooy Warattay នៅតែស្ថិតក្នុងអារម្មណ៍ អ្នកគាំទ្រជាច្រើន ទោះបីកន្លងផុតទៅជាច្រើនថ្ងៃហើយក៏ពិតមែន។ ទាក់ទងនឹងព័ត៌មានផ្សេងៗរបស់ប្ដីប្រពន្ធមួយគូនេះចេញពីពិធីមង្គលនៅតែធ្វើឲ្យគ្រប់គ្នាចង់ដឹងបន្ថែម។
ទាក់ទងនឹងចំណុចនេះ ប្រភពព័ត៌មានពីប្រទេសថៃ ក៏បានបង្ហើបឲ្យដឹងពីតម្លៃចិញ្ចៀនរៀនការរបស់ Jooy ឲ្យមជ្ឈដ្ឋានទូទៅបានជ្រាប។ តាមព័ត៌មានបានបញ្ជាក់ថា ចិញ្ចៀនមង្គលនោះមានតម្លៃជាង ១២ ០០០ដុល្លារឯណោះ។
ភរិយារបស់ D J Push បាននិយាយថា៖ "ដូចចាស់ទុំលោកបានមានប្រសាសន៍ថា ការរៀបការគឺសំដៅដល់ក្ដីស្រឡាញ់ មិនមែនសំដៅលើលុយទេ។ ដូចនេះថ្លៃទឹកដោះក៏សមរម្យអាចទទួលបានទៅតាមនោះដែរ។ សម្រាប់ចិញ្ចៀនរៀបការរបស់ខ្ញុំ គឺ ៣ការ៉ាត់ និងមានតម្លៃ ៤០០ ០០០បាត។ វាមិនធំអីពេកទេ ប៉ុន្តែវាជាគ្រឿងបញ្ជាក់ពី ក្ដីស្រឡាញ់របស់យើង"។
ក្ដីស្រឡាញ់ដែលពួកគេបានប្រគល់ឲ្យគ្នា ពិតជាមានទំហំធំធេងហួសស្មាន ហើយគ្រប់គ្នាពិតជារំភើបនឹងភក្ដីភាពនេះណាស់៕