ស្វែងយល់ពី កុលសម្ព័ន្ធឥណ្ឌានៃកោះ Sentinel ខាងជើងដែលទើបសម្លាប់ទេសចរអាមេរិក
- 2018-11-24 03:10:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពី កុលសម្ព័ន្ធឥណ្ឌានៃកោះ Sentinel ខាងជើងដែលទើបសម្លាប់ទេសចរអាមេរិក
ចន្លោះមិនឃើញ
ជាច្រើនសតវត្សមកហើយ កោះ Sentinel ខាងជើងដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាត្រូវបានហាមឃាត់មិនឲ្យមនុស្សជាន់ជើងលើកោះនោះដាច់ខាត ព្រោះសេចក្តីស្លាប់មានគ្រប់វិនាទី។
John Allen Chau បុរសទេសចរជនជាតិអាមេរិក វ័យ២៧ឆ្នាំទើបត្រូវបានក្រុមកុលសម្ព័ន្ធជិតផុតពូជមួយបាញ់ព្រួញនៅលើកោះ Sentinel ខាងជើងនៃប្រជុំកោះ Andaman ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។
មានមនុស្សតិចតួចបំផុតដឹងពីកុលសម្ព័ន្ធមួយនេះ។ វាជាកោះមានទឹកថ្លាដូចពណ៌ខៀវគ្រីស្តាល់នៃឈូងសមុទ្របេងហ្គាល់ នៃប្រទេសឥណ្ឌា។ កុលសម្ព័ន្ធនៅលើកោះនោះ ផ្ដាច់ទំនាក់ទំនងទាំងស្រុងពីពិភពខាងក្រៅ។ នរណាក៏ដោយ ឲ្យតែបានទៅដល់កោះនោះ នឹងត្រូវមនុស្សព្រៃទាំងនោះសម្លាប់។
រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តទុកកោះនោះចោលឲ្យនៅឯកោ ហើយនិងបរិវេណជុំវិញនោះ ៤,៨ គីឡូម៉ែត្រមិនឲ្យនរណាទៅទីនោះដាច់ខាត។
ក្រុមកុលសម្ព័ន្ធមួយនេះវាយប្រហារដោយព្រួញទៅលើទូកទាំងឡាយណា ឬ សូម្បីឧទ្ធម្ភាគចក្រដែលហោះទាបនៅក្បែរកោះរបស់ពួកគេ។
The Mirror បានឲ្យដឹងថាក្រុមកុលសម្ព័ន្ធនេះត្រូវបានគេប៉ាន់ប្រមាណថាបានរស់នៅលើកោះនេះអស់រយៈពេល ៦ ម៉ឺនឆ្នាំមកហើយ។ វាគឺជាកុលសម្ព័ន្ធមុនសម័យយុគថ្មរំលីងតែមួយគត់ដែលសេសសល់នៅលើផែនដីនេះ៕