អ្នកអង្គម្ចាស់ក្សត្រិយ៍កម្ពុជា ២អង្គ សម្រស់មិនចាញ់គ្នា ពេលដឹងថ្ងៃកំណើតកាន់តែភ្ញាក់ផ្អើល
- 2018-11-27 06:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអង្គម្ចាស់ក្សត្រិយ៍កម្ពុជា ២អង្គ សម្រស់មិនចាញ់គ្នា ពេលដឹងថ្ងៃកំណើតកាន់តែភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
អ្នកអង្គម្ចាស់ក្សត្រិយ៍កម្ពុជា ២អង្គ ពិតជាមានសម្រស់ស្រស់សោភាមិនចាញ់គ្នាឡើយ មិនតែប៉ុណ្ណោះទ្រង់ថែមទាំងមានថ្ងៃកំណើត ខុសគ្នាតែ១ថ្ងៃប៉ុណ្ណោះ ដែលប្រជានុរាស្ត្រខ្មែរមិនច្រើនឡើយបានដឹង។
១. អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា មានថ្ងៃកំណើតនៅថ្ងៃទី ថ្ងៃទី២៥ ខែវិច្ឆិកា
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាថ្ងៃចម្រើនព្រះជន្មគម្រប់២១ ព្រះវស្សារបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា។ ក្រៅពីមានព្រះជន្មវ័យក្មេងហើយនោះ អ្នកអង្គម្ចាស់ក្សត្រិយ៍អង្គនេះ ត្រូវបានប្រជានរាស្ត្រ សរសើរពេញៗមាត់ថា ពិតជាមានសម្រស់ស្រស់ស្អាត ហើយថែមទាំងជាសែរាជវង្ស នៃនគរក្រុងកម្ពុជាទៀត។
ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ជាបុត្រីរបស់ សម្តេចព្រះ មហិស្សរា នរេាត្តម ចក្រពង្ស ជាមួយអ្នកម្នាង Moniren។ ទ្រង់ជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរេាត្តម សីហមុនី និង ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ តាមការបញ្ជាក់របស់ Royal du Cambodge ឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា សព្វថៃ្ងទ្រង់គង់រស់នៅ និង សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន និង យាងមកកម្ពុជា ម្តងកាលដែរ។
២. អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម រស្មីពនិកា មានថ្ងៃកំណើតនៅថ្ងៃទី២៦ ខែវិច្ឆិកា
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាថ្ងៃចម្រើនព្រះជន្មគម្រប់២៧ ព្រះវស្សារបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម រស្មីពនិកា ដែលខុសគ្នាតែ១ថ្ងៃប៉ុណ្ណោះជាមួយអ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្តម ពង្សសូរិយា។ អ្នកអង្គម្ចាស់ក្សត្រិយ៍អង្គនេះ ក៏មានព្រះកាយ និងព្រះភ័ក្ដ្រ ដ៏ស្រស់សោភា ស័ក្ដិសមឥតខ្ចោះ ស្ទើរគ្មានទាស់ត្រង់ណា។
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម រស្មីពនិកា គឺជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយត្រូវជាព្រះកនិដ្ឋា(ប្អូនស្រី) របស់អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី។ កាលពីថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ទ្រង់បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នាសាកលវិទ្យាល័យ UIBE នៅទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ អ្នកអង្គម្ចាស់ក្សត្រិយ៍ ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះស្ថាបនិកនៃមូនិធិ មុទិតា ។ នេះបើយោងតាម Royal du Cambodge៕