ទស្សនវិស័យ​ Leo ​ចំពោះ​បាល់ទាត់៖ លេង​ជា​ក្រុម ​វិន័យ​ហ្មត់ចត់ គ្រប់​គ្រង​បាល់​ឱ្យ​ច្រើន

  • 2018-11-27 06:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leonardo ​ទើប​តែ​មក​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ទេ ​ហើយ​ក៏​មិន​ទាន់​មាន​នាំ​យក​កីឡាករ​ថ្មី ​ល្បី​ឈ្មោះ​ណា​ម្នាក់​មក​រួម​ក្រុម​នៅ​ឡើយ​ដែរ។

បច្ចុប្បន្ន ភ្នំពេញ​ក្រោន​ធ្វើ​ការ​ហ្វឹកហាត់ តែ​ជាមួយ​កីឡាករ​នៅ​សល់​ក្នុង​ក្រុម ​ជា​ពិសេស​ថ្នាល​យុវជន​របស់​ពួកគេ​តែ​ម្ដង។ ចំពោះ​កីឡាករ​បរទេស​វិញ ​មិន​ទាន់​ឃើញ​មាន​ការ​ចុះ​កុងត្រា​ណា​មួយ​នៅ​ឡើយ​ទេ។ ​ទស្សនវិស័យ​របស់​គ្រូ​បង្វឹក​ប្រេស៊ីល​រូប​នេះ ​គឺ​៖ ទាំង​អស់​គ្នា​ត្រូវ​ធ្វើការ​ជា​ក្រុម ​ហើយ​ត្រូវ​ជា​ក្រុម​មួយ​ដែល​មាន​វិន័យ​ហ្មត់ចត់ ​និង​ត្រូវ​តែ​គ្រប់​គ្រង​បាល់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​ប្រកួត​។

ទន្ទឹម​នឹង​ទស្សន​នេះ​ដែរ ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា ​លោក​ដឹក​នាំ​ក្រោន​នេះ ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​មួយ​ទៅ​ថ្ងៃ​មុខ។ ដោយ​ឡែក ​បើ​សិន​ជា​ការ​ដឹក​នាំ​មិន​ត្រូវ​តាម​ការ​ចង់​បាន​ទេ ​នោះ​លោក​នឹង​ចាកចេញ​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

នៅ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្រុម​ភ្នំពេញ​ក្រោន​​ដែល​ដឹក​នាំ​ដោយ​លោក Leo ​នេះ ​នឹង​ចាកចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​មួយ​នៅ​ប្រទេស​ថៃ ​ដែល​សុទ្ធ​តែ​មាន​ក្រុម​ខ្លាំង​ៗ​ចូល​រួម​ប្រកួត។ នោះ​ជា​ការ​ប្រកួត​មួយ ដែល​ធ្វើ​តេស្ដ​កីឡាករ​ដើម្បី​ត្រៀម​ចូល​លេង​លីគ​កំពូល​កម្ពុជា​៕

អត្ថបទ៖ មុន្នីរម្យ