ខ្លីៗពីល្ខោនខោលវត្តស្វាយអណ្តែតទើបតែក្លាយជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
- 2018-11-28 09:22:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លីៗពីល្ខោនខោលវត្តស្វាយអណ្តែតទើបតែក្លាយជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ចន្លោះមិនឃើញ
ពី Twitter ផ្លូវការរបស់ អង្គការយូណេស្កូ បានបញ្ជាក់ថា ល្ខោនខោល វត្តស្វាយអណ្តែល បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាផ្លូវការ។
ការប្រកាសនេះបានធ្វើឱ្យប្រជាជនខ្មែរទទួលបានភាពកក់ក្តៅ និងសុវត្ថភាពលើការការពារវប្បធម៌ជាតិ និងការយល់ច្រលំពីបណ្តាប្រទេសជិតខាង នូវការមិនច្បាស់លាស់នានាទាក់ទងនឹងប្រភពដើមនៃសិល្បៈបុរាណមួយនេះ។
ជាក់ស្តែងទម្រង់សិល្បៈបុរាណល្ខោនខោលនៅរស់រានមានជីវិតបច្ចុប្បន្ន មានរហូតដល់៤វង់ធំៗ គឺ ល្ខោនខោលភ្នំពេញ ល្ខោនខោលខេត្តបាត់ដំបង ល្ខោនខោលខេត្តកំពង់ធំ និងល្ខោនខោលវត្តស្វាយអណ្ដែតខេត្តកណ្ដាល ដែលក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមសិល្បករល្ខោនខោល និងជាប្រធានក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី លោក ហង់ ភូមិរ៉ា បានបញ្ជាក់។
លោកបន្ថែមថា ល្ខោនខោលតាមតំបន់នីមួយៗ មានលក្ខណៈខុសៗគ្នាបន្តិចបន្តួច ទៅលើសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនផងដែរ។ ជាក់ស្ដែង តួសម្ដែងប្រុសមកពីខាងវត្តអណ្ដែត មិនពាក់មុខនោះទេ ដោយគេនិយមផាត់មុខជំនួសវិញ ព្រមទាំងពាក់មកុដ។ មួយវិញទៀត ខាងបាត់ដំបង មិនសូវពាក់គ្រឿងតុបតែងច្រើនឡើយ៕