ជិត២០ឆ្នាំមុន ជំនួយទាំង៣នេះ អង្គការយូណេស្កូ ​ធ្លាប់ជួយទ្រទ្រង់ល្ខោនខោលខ្មែរ

  • 2018-11-28 10:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨ ជាថ្ងៃដែលល្ខោនខោលរបស់កម្ពុជា បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស។ អ្វីដែល​គួរឲ្យកត់សម្គាល់ កាលពីជិត២០ឆ្នាំមុន អង្គការយូណេស្កូ ​ធ្លាប់បានផ្ដល់ជំនួយទ្រទ្រង់ល្ខោនខោល ក្នុងវត្ត​ស្វាយ​អណ្ដែត​ផងដែរ។

វត្តស្វាយអណ្ដែត

​ក្នុង​ខ្សែ​វីដេអូ​មួយមាន​រយៈ​ពេល​ជិត​ ១០នាទី ​និយាយ​ពី​ "ល្ខោនខោល​នៅ​វត្ត​ស្វាយ​អណ្ដែត​" ដោយ​លោក​គ្រូ​ ប៉ុច ផៃ ​អ្នក​ដឹក​ក្រុម​នេះ​ ឲ្យ​ដឹង​ថា ​អង្គការ​យូណេស្កូ​​ (UNESCO) ​ធ្លាប់​ផ្ដល់​ជំនួយ​ដល់​ក្រុម​សម្ដែង​ ល្ខោន​ខោលក្នុងវត្តនេះ កាល​ពី​ឆ្នាំ​២០០០ ដូចជា​ រោង​សម្ដែង​ ​មុខ​រូប​ និង​សំលៀក​បំពាក់​ ​ដើម្បី​ថែរក្សា​សិល្បៈ​របស់​កម្ពុជា​មួយ​នេះ​។

រោងសម្ដែង
មុខពាក់
សំលៀកបំពាក់

បច្ចប្បន្ន ​រោង​សម្ដែង​ល្ខោន​ខោល​ មាន​សភាព​ទ្រុឌទ្រោម​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្រខ្សត់​ សុំ​ធ្វើ​ជា​ជម្រក​ ដោយឡែក​សំលៀកបំពាក់​ និង​មុខ​ពាក់​ ត្រូវ​បាន​រក្សា​ទុក​ និង​ប្រើប្រាស់​មក​ទល់​សព្វថ្ងៃ​។ ​​​​​​​​​​

វត្ត​ស្វាយ​អណ្ដែត មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​វត្ត​ដទៃ ព្រោះ​ជា​រៀងរាល់​ឆ្នាំ គេ​តែង​ធ្វើ​ពិធី​សំពះ​គ្រូ លៀង​មេមត់​បង់បត់​ សុំ​សេចក្ដីសុខ​ដល់​កូន​សិស្ស​​ល្ខោន​ខោល និង​អ្នក​ស្រុក​អ្នក​ភូមិ ដោយ​ពួកគេ​បាន​​ជួល​រោង​ការ ឬរោងបុណ្យ​ ដើម្បី​សម្ដែង​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាន​ទស្សនា​។ ​

គួរជម្រាបថា ​វត្ត​ស្វាយ​អណ្ដែត មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីភ្នំពេញ មាន​ទីតាំង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

សូមទស្សនាបទសម្ភាសន៍របស់អង្គការយូណេស្កូ៖

​​

អត្ថបទ៖ ស៊ិន សាវ៉េត