អ្នក​បើក​បរ​មួយចំ​នួន​ទំនងមិន​ទាន់​យល់អត្ថន័យ​គំនូស​ទាំងនេះ នៅ​ឃើញមាន​ជិះជាន់​ព្រោ​ងព្រាត​

  • 2018-11-30 02:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើក​បរ​ខ្លះ​ទំនង​ជាបាន​ដឹង និង​ខ្លះ​ទៀត​ទំនង​ជា​មិនបាន​ដឹង​អំពី​អត្ថន័យ​គំនូស​សញ្ញា​មួយ​ចំនួន​នៅ​លើ​ដង​វិថី​​ដែល​ខ្លួន​កំពុង​ធ្វើ​ដំណើរ​សព្វ​ថ្ងៃ។

បើ​តាម​ព័ត៌មាន​នៅ​ក្នុង​App Driving Rule របស់​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ពន្យល់​ពី​គំនូស​សញ្ញា​នៅ​លើ​ដង​ផ្លូវ​​នានា​​ ហើយ​យ៉ាង​ហោច​ណាស់​​គំនូស​សញ្ញា​ចំនួន​​បួន​​ដែល​អ្នក​បើក​បរ​ខ្លះ​ទំនង​ជាមិនទាន់​បាន​យល់​អត្ថន័យ​របស់​វា​ពេញ​លេញ​​។​​ ​​ ១. គំនូស​សញ្ញា​ភ្លោះ​ជាប់​តាម​បណ្តោយ​ទ្រូវ​ផ្លូវ​បែង​ចែក​ទិស​ចរាចរណ៍​ជា​ពីរ​ផ្ទុយ​គ្នាហាម​បើក​បរ​ឆ្លង​កាត់​​ ឬ​ជែង​ដែលគេ​ឃើញ​​​មាន​នៅ​តាម​ផ្លូវ​មាន​ចរាចរណ៍​មមាញឹក​​ច្រើន នៅ​ត្រង់​ផ្លូវ​កោង និង​ជិត​ស្ពាន​ជា​ដើម​។

២. គំនូសសញ្ញា​ទោលជាប់​តាម​បណ្តោយ​ទ្រូវ​ផ្លូវ​បែង​ចែក ទិស​ចរាចរណ៍ជា​ពី​ទិសផ្ទុ​យគ្នា ហាម​បើក​ជែង ឬឆ្លង​កាត់។

៣. គំនូស​សញ្ញា​តាម​បណ្តោយ​ទ្រូវ​ផ្លូវ​សំរាប់​បែងចែក​គន្លង​ផ្លូវ​ចរាចរណ៍​នៅ​ជិត​ផ្លូវ​ប្រ​សព្វហាម​ឆ្លង​កាត់​ប្តូរ​គន្លង​ផ្លូវ។​

៤. គំនូស​សញ្ញា​ទោល​ដាច់ៗ​តាម​បណ្តោយ​ទ្រូង​ផ្លូវ​បែង​ចែក​ទិស​ដៅ​ចរាចរណ៍​ជា​ពីរផ្ទុយ​គ្នា​អាច​បើក​បរ​ឆ្លង​កាត់ ឬ​ជែង​បាន៕

អត្ថបទ៖ ទូច សុខា