មកទស្សនាវីដេអូ ចម្រៀង ភាពយន្តខ្មែរ លើកយកល្ខោនខោលមកបង្ហាញ
- 2018-12-03 05:01:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទស្សនាវីដេអូ ចម្រៀង ភាពយន្តខ្មែរ លើកយកល្ខោនខោលមកបង្ហាញ
ចន្លោះមិនឃើញ
ដើម្បីជាកម្លាំងចិត្ត ក៏ដូចជាការស្រលាញ់វប្បធម៌ជាតិ យុវសិល្បៈករជំនាន់ថ្មីជាច្រើនក្រុមបានផលិតបទចម្រៀងថ្មី ភាពយន្ត វីដេអូអប់រំ ក៏ដូចជាអត្ថបទ កំណាព្យ សិក្សាស្រាវជ្រាវផង ដើម្បីបង្ហាញពីល្ខោនខោលរបស់ខ្មែរ។
ល្ខោនខោល ជាទម្រង់ល្ខោនបុរាណខ្មែរមួយដែលមានកំណើតលើទឹកដីខ្មែរ ជាច្រើនរាប់រាយតំណ។ ដូនតាខ្មែរប្រារព្ធ និងសម្ដែងល្ខោនខោលដើម្បីឧទ្ទិស បួងសួង និងថ្វាយចំពោះអាទិទេព និងវត្ថុស័ក្តិសិទ្ធធដែលមានបារមីការពាររក្សាសេចក្តីសុខរបស់ប្រជាជន ដោយលើកយកខ្សែរឿង «រាមកេរ្តិ៍» មកសម្តែង។ នេះបើតាមការរៀបរាប់ក្នុងអត្ថបទស្រាវជ្រាវរបស់ព្រឹត្តិទ្ធាចារ្យ ពេជ្រ ទុំក្រវិល។
ដើម្បីជ្រាបច្បាស់ថាមានចម្រៀង ឬរឿងខ្លីណាខ្លះផ្សព្វផ្សាយពីល្ខោនខោល Sabay សូមជ្រើសរើសវីដេអូខ្លះៗមកបង្ហាញដូចខាងក្រោម៖
បទ «គេម្នាក់នោះលែងដូចមុន - សុគន្ធ និសា [OFFICIAL MV]
បទ «កំហុសរាម»
រឿង «ម្ចាស់របាំងមុខ» ជាប់ពានរង្វាន់មាស ពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា
ក្រៅពីវីដេអូលើកឡើងខាងក៏មាននៅមានវីដេអូជាច្រើនទៀតដែរផ្សព្វផ្សាយពីល្ខោនខោលខ្មែរ។