មិន​បាន​មេដាយ​មែន​តែ​ សំបូរ ណាន បំប៉ន​ខ្លួន​​អស់​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​មុន​​ទៅ​​ប្រកួត?

  • 2018-12-17 07:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ពិភព​លោក​លើក​ទី​៩​​ សំបូរ ណាន ​បាន​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កាយ​វប្បកម្ម​ពិភព​លោក​លើក​ទី​១០ (10TH WBPF WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS AND CONGRESS​​) នៅ​ទឹក​ដី​ថៃ​ចន្លោះ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី១៧។ លើក​នេះ​លោក​មិន​បាន​ឈ្នះ​មេដាយ​ឡើយ ​ប៉ុន្តែ​ប្រិយមិត្ត​ដឹង​ទេ​ថា តើ​​កីឡាករ​រូប​នេះ​បំប៉ន​ខ្លួន​មួយ​ថ្ងៃ​អស់​ប៉ុន្មាន​ ដើម្បី​ត្រៀម​ការ​ប្រកួត​នេះ?

សំបូរ ណាន

ម្ចាស់​មេដាយ​ប្រាក់​​ពិភព​លោក​ឆ្នាំ​២០១៥ រូប​នេះ​បាន​ចំណាយ​ពេល ៦ ខែ​ពេញ ដើម្បី​ហ្វឹកហាត់​​​​និង​​បំប៉ន​ខ្លួន​ ដើម្បី​ធ្វើ​សាច់​ឲ្យ​បាន​ស្អាត។ សំបូរ ណាន​ បាន​រៀបរាប់​ថា ​«ខ្ញុំ​ចំណាយ​យ៉ាង​តិច​បំផុត ១៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ទៅ​លើ​អាហារ ​មាន​ដូច​ជា​​សាច់​គោ ស៊ុត​អី​​​ជាដើម។ សម្រាប់​ការ​ហ្វឹកហាត់​គឺ​មួយ​ថ្ងៃ ៦ ម៉ោង ដោយ​ហ្វឹកហាត់​ព្រឹក​៣​ម៉ោង និង​ល្ងាច​៣​ ម៉ោង»។

ព្រឹត្តិការណ៍​​ខាង​លើ​ សំបូរ ណាន បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ៤ ស្រប​ពេល​ដែល​កម្ពុជា​ទទួល​បាន​មេដាយ​មាស​មួយ​គ្រឿង​ដោយ​កីឡាករ សំបូរ សោភណ្ឌ។ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ទៅ​ចូល​រួម​ចំនួន ៥ រូប​រួម​មាន សំបូរ ណាន, សំបូរ នន់, សំបូរ សុភណ្ឌ, ណុប សុបិន្ត និង ត្រឹង ចាន់ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​