ល្បឿន​អ៊ីនធឺណិត​ខុស​ពី​ការ​ពិត ក្រុមហ៊ុន​មួយ​ត្រូវ​រង​ពិន័យ ៦២,៥ លាន​ដុល្លារ

  • 2018-12-20 04:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ Barbara Underwood ​រដ្ឋអាជ្ញា​នៃ​រដ្ឋ New York សហរដ្ឋអាមេរិក​ បាន​សម្រេច​​ក្ដី​ឲ្យ​​ក្រុមហ៊ុន​ទូរគមនាគមន៍​ Charter Communications ​សង​ថ្លៃ​ជំងឺ​ចិត្ត​​​ជា​សាច់​ប្រាក់​សុទ្ធ​ ៦២,៥ លាន​ដុល្លារ ដល់​អតិថិជន​ចំនួន​ជាង ៧០ ម៉ឺន​នាក់។

ការ​សម្រេច​ក្ដី​នេះ​ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​ដែល​បាន​​រក​ឃើញ​ថា​ក្រុមហ៊ុន​ខាង​លើ​ បាន​បោក​ប្រាស់​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់​ ដោយ​បាន​ផ្សព្វផ្សាយ​​អំពី​ល្បឿន​អ៊ីនធឺណិត​ដែល​​លើស​ពី​សមត្ថភាព​​​របស់​ខ្លួន។​

ក្នុង​រយៈពេល​ ៣ ខែ​ខាង​មុខ​ អតិថិជន​សកម្ម​ជាង​ ៧០ ម៉ឺន​នាក់​ នឹង​ទទួល​បាន​​សំណង​ជា​សាច់​ប្រាក់​ ៧៥ ដុល្លារ​ក្នុង​ម្នាក់ៗ រួម​ទាំង​មាន​ជម្រើស​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែកាប​ Showtime ឬ HBO រយៈពេល​ ៦ ខែ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

​​​​​​​ក្រោយ​មាន​ការ​សម្រេច​នេះ អ្នក​ប្រើ​ប្រាស់​ Twitter នៅ​ទូទាំង​រដ្ឋ New York បាន​បង្ហាញ​អារម្មណ៍​សាទរ​ នឹង​បាន​និយាយ​ថា​កញ្ញា​ Barbara Underwood គឺ​ជា​វីរនារី​មួយ​រូប៕​​​

ចុចអាន៖

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សុខហេង