គួរឲ្យសរសើរមែន! បារ៉ាក់ អូបាម៉ា ស្ពាយកាដូមួយស្បោងធំ ដើរចែកក្មេងៗក្នុងមន្ទីរពេទ្យ

  • 2018-12-20 06:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បារ៉ាក់ អូបាម៉ា បាន​នាំ​យក​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដល់​កុមារ​ដែល​កំពុង​ឈឺ​នៅ​ឯ​មន្ទីរពេទ្យ Children’s National ស្ថិត​ក្នុង​រដ្ឋធានី Washington, DC កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

អតីត​ប្រធានាធិបតី​អាមេរិក វ័យ​៥៧ឆ្នាំ​រូប​នេះ បាន​តែង​ខ្លួន​ជា​លោក​តា Santa និង​ស្ពាយ​កាដូ​មួយ​ស្បោង​ធំ ដើរ​ចែក​ក្មេងៗ​ក្នុង​មន្ទីរពេទ្យ ហើយ​ថែមទាំង​បាន​ច្រៀង​បទ​ចម្រៀង​ណូអែល​យ៉ាង​សប្បាយរីករាយ ជាមួយ​ក្រុម​គ្រូពេទ្យ, គិលានុបដ្ឋាយិកា, បុគ្គលិក​មន្ទីរពេទ្យ, ឪពុកម្ដាយ និង​កុមារ​រាប់​រយ​នាក់​ទៀត​ផង។

ក្នុង​អំឡុង​ពេល​នោះ​ដែរ លោក អូបាម៉ា ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​បុគ្គលិក​មន្ទីរពេទ្យ និង​អ្នក​ដទៃ​ផ្សេង​ទៀត ហើយ​ក៏​បាន​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​នា​ឱកាស​នៃ​ពិធី​បុណ្យ​ណូអែល​ខាង​មុខ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង