Viva និង Smash V ឆ្នាំ ២០១៩ ​តែម​ 3D មាន​លក់​មាន​តែ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ!

  • 2018-12-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ​២០១៩ Viva 125 និង Smash V របស់​ Suzuki បាន​រំលេច​តែម​ផុស​បែប​ 3D​ និង​មាន​ពណ៌​ប្រភេទ​ថ្មី Mat Gray ដែលតាម​ក្រុមហ៊ុននាំ​ចូលអះអាង​ថា មាន​​តែលក់​នៅ​​ទី​ផ្សារ​កម្ពុជា​ប៉ុណ្ណោះ។

Viva ដែល​ចេញ​លក់ជា​ច្រើន​ជំនាន់​មក​ហើយ បើ​និយាយ​ពី​ម៉ាស៊ីន​ Viva 125 ឆ្នាំ​២០១៩​នេះ មាន​កម្លាំង​ ១២៥ សេសេ ខណៈ​ដែល​ Smash V កម្លាំង ១១៥ សេសេ។

Smash V

**លក្ខណៈ​សម្បត្តិ​នៃ​ម៉ូតូ​ទាំង ២៖**

  • ​ម៉ូតូ​២​ម៉ូដែល​នេះ មាន​ជម្រើស​ពណ៌​ច្រើន​ជា​ពិសេស​​ប្រភេទ​ថ្មី​ Mat Gray រំលេច​យ៉ាង​ស្រស់​ស្អាត
  • បំពាក់​ចង្កៀង​មុខ​ធំ​ល្អ
  • កុងទ័រ​រចនា​ស្អាត បង្ហាញ​ទិន្នន័យ​ច្បាស់​ល្អ
  • មាន​តែម​ផុស 3D
  • ចំណុះ​ធុងសាំង​ទំហំ ៤.៥ លីត្រ ធំ​ជាង​ម៉ូតូ​ផ្សេង មាន​តែ​៤ លីត្រ​ប៉ុណ្ណោះ
  • មាន​ឃ្លុប​កែប​ធំ​ អាច​ដាក់​សម្ភារៈ​បាន​ច្រើន
  • ប្រភេទ​ហ្រ្វាំង​បូម អំណោយ​ផល​ក្នុង​ការ​បើកបរ​រដូវ​ភ្លៀង បញ្ឃប់​ម៉ូតូ​បាន​ភ្លាមៗ សុវត្តិភាព​ជាង​ប្រភេទ​ហ្វ្រាំង​ស្បែក
  • ចង្កៀង​ក្រោយ​ភ្លឺ​ច្បាស់ អាច​ឱ្យ​អ្នក​រក​ម៉ូតូ​ពី​ក្រោយ​បាន​យ៉ាង​ងាយ

តម្លៃលក់​ផ្លូវការ​ពី​ក្រុមហ៊ុន​​មិន​​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​ទេ​ តែ​បើ​តាម​ទីផ្សារខាងក្រៅម៉ូដែល Viva មានតម្លៃខ្ទង់ ១ ៦០០ ដុល្លារ និងម៉ូដែល Smash V មានតម្លៃខ្តង់ ១ ៥០០ ដុល្លារ

Smash V
Viva 125

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី