សាលី អ៊ូមើត ទៅហាត់នៅអូទ្រីសត្រៀមលេងពានមួយប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ
- 2018-12-25 01:57:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលី អ៊ូមើត ទៅហាត់នៅអូទ្រីសត្រៀមលេងពានមួយប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាស Asian Games 2018 ប្រភេទកីឡាម៉ូតូទឹក សាលី អ៊ូមើត បានទៅដល់ទឹកដីប្រទេសអូទ្រីសហើយ ដែលត្រូវហ្វឹកហាត់នៅទីនោះរយៈពេលចំនួន ៣សប្ដាហ៍ ដើម្បីត្រៀមការប្រកួតពានរង្វាន់ World Championship Jetracer ដែលមានប្រាក់រង្វាន់៥ម៉ឺនដុល្លារអាមេរិក។
ម្ចាស់មេដាយរាប់មិនអស់រូបនេះ បានឲ្យដឹងថា កម្មវិធីហ្វឹកហាត់ នឹងរៀបចំចន្លោះពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ មូលហេតុដែលទៅហ្វឹកហាត់នៅទីនោះ ពីព្រោះគ្រូបង្វឹករបស់គេ ដែលមានសញ្ជាតិអូទ្រីសនោះមានភាពមមាញឹកជាមួយការងារផ្ទាល់ខ្លួនខ្លាំងពេក គ្មានពេលទៅបង្ហាត់ អ៊ូមើត នៅថៃ ទើបសម្រេចទើបសម្រេចរៀបចំកម្មវិធីហ្វឹកហាត់នៅអូទ្រីសតែម្ដង។
កីឡាករខ្មែរ-ឥស្លាមខាងលើបានបន្ថែមថា ព្រឹត្តិការណ៍ខាងលើមានប្រទេសចូលរួមច្រើនមែនទែន ដែលមានភាគច្រើនសម្បូរកីឡាករមកពីអឺរ៉ុប ពីព្រោះជាកម្មវិធីដែលរៀបចំឡើងដោយប្រទេសប៉ែកខាងអឺរ៉ុប។ កម្មវិធីប្រកួតគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ប្រទេសឥណ្ឌា៕