កុំខ្វល់បើរកប្រពន្ធមិនបាន មកដាក់ចិត្តរកលុយឲ្យសល់ទ្រព្យ តាមវិធី៥យ៉ាងនេះវិញល្អជាង
- ពុធ, 26 ធ្នូ 2018 03:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំខ្វល់បើរកប្រពន្ធមិនបាន មកដាក់ចិត្តរកលុយឲ្យសល់ទ្រព្យ តាមវិធី៥យ៉ាងនេះវិញល្អជាង
ចន្លោះមិនឃើញ
ប្រុសៗ បើមិនទាន់រកបានមនុស្សត្រូវចិត្តនោះទេ អាចឆ្លៀតពេលនៅទំនេរខិតខំប្រឹងប្រែងរកប្រាក់ រៀបចំការសន្សំសំចៃ និងការចំណាយត្រឹមត្រូវ ដើម្បីឲ្យសល់ទ្រព្យសម្បត្តិ មុនចាប់ផ្ដើមមានគ្រួសារផ្ទាល់ខ្លួន។ ដើម្បីសន្សំលុយឲ្យសល់ទ្រព្យ អ្នកត្រូវអនុវត្តន៍ ៥ជំហាននេះ៖
**១. កត់ត្រារាល់ចំណាយផ្សេងៗប្រចាំថ្ងៃ**
ជំហានដំបូងមុននឹងសន្សំនោះគឺដឹងខ្ទង់ចំណាយប្រចាំថ្ងៃរបស់ខ្លួនជាមុនសិន។ បន្ទាប់មកអ្នកត្រូវកត់ត្រាចំណាយសព្វមុខទាំងអស់ គឺទាំងចំណាយខ្ទង់តូចតិចតួចនិងចំណាយខ្ទង់ធំ។ ។ ក្រោយពេលដឹងទិន្នន័យហើយចាប់ផ្ដើម ចែកវាជាប្រភេទ ដូចជាចំណាយលើអាហារ សាំង ជាដើម។
២. ចាត់ចែងកញ្ចប់ទុកចំណាយ
ក្រោយពីដឹងថារាល់ថ្ងៃចាយអស់ប៉ុន្មាន ហើយចាយលើអ្វីខ្លះ អ្នកអាចលៃលកបានថាចំណាយណាចាំបាច់ និងចំណាយណាដែលអាចជៀសបាន។ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល សមល្មមអាចសន្សំបាន ហើយកាត់បន្ថយចំណាយដែលលើសខ្ទង់ចេញ។
៣. ចាប់ផ្ដើមគម្រោងសន្សំលុយ
ក្រោយពីដឹងទិន្នន័យចំណូលចំណាយ ហើយចាត់ចែងវាឲ្យសមាមាត្ររួចមកអ្នកអាចចាប់ផ្ដើមសន្សំបានហើយ។ គួរចាប់ផ្ដើមសន្សំ ពី ១០% ទៅ ១៥%នៃចំណូលរបស់អ្នក បើធ្វើបានច្រើនជាងនេះរឹតតែល្អ។
៤. ជ្រើសរើសបំណងនៃការសន្សំនេះ
មកដល់វគ្គនេះ អ្នកឈានដល់ការ ចាប់យកក្ដីស្រមៃ។ ឧទាហរណ៍ដូចជាផ្ទះឡាន ឬមុខរបរ ដូចនេះអ្នកអាចសន្សំដើម្បីយកវា មិនថាដោយបង់រំលោះ ឬសន្សំឲ្យគ្រប់ចាំទិញនោះទេ។ របស់ទាំងនេះជាកម្លាំងចិត្តឲ្យជំរុញឲ្យអ្នកសន្សំលុយដើម្បីបានវា។
៥. វិធីសាស្ត្រសន្សំដ៏សាមញ្ញ តែមានប្រសិទ្ធិភាពខ្ពស់
នេះគ្រាន់ជាចំណុចបន្ថែមមួយ សម្រាប់ប្រិយមិត្តយកគិតគូរបន្ថែម ព្រោះវិធីសាស្ត្រដ៏សាមញ្ញតែអ្នកអាចក្លាយជាអ្នកមាន នៅអាយុ៦៥ឆ្នាំ ដោយមិនចាំបាច់មានទ្រព្យសម្បត្តិហូរហៀរ ពីវ័យក្មេងឡើយ។ បើយោងតាមប្រភពព័ត៌មានបរទេសបានសម្ភាសជាមួយទីប្រឹក្សាផ្នែកហិរញ្ញវត្ថុម្នាក់ មានឈ្មោះថា David Bach លោកបាននិយាយថា «ចង់ក្លាយជាអ្នកមាន គឺគ្មានអ្វីក្រៅពីប្រព្រឹត្ត និងប្រកាន់ខ្ជាប់ ចំពោះគម្រោងសន្សំលុយ និងការវិនិយោគឡើយ។ អ្នកមិនចាំបាច់ត្រូវការលុយ ដើម្បីបង្កើតលុយឡើយ អ្នកគ្រាន់តែត្រូវការ ការសម្រេចចិត្តត្រឹមត្រូវមួយ ហើយធ្វើវាប៉ុណ្ណោះ»។
ជាមួយគ្នានេះដែរ លោក David បានបង្កើតតារាងមួយ បង្ហាញអំពីចំនួនលុយ ដែលអ្នកត្រូវការសន្សំជារៀងរាល់ថ្ងៃ ខែ និង ឆ្នាំ ដើម្បីឲ្យបាន ចំនួន១លានដុល្លារ នៅពេលអ្នកមានអាយុ ៦៥ឆ្នាំ។ តារាងខាងក្រោមនេះចែកជា៤ផ្នែក ផ្នែកទី១គឺអាយុ ផ្នែកទីពីរគឺប្រាក់សន្សំប្រចាំថ្ងៃ ផ្នែកទី៣ ប្រាក់សន្សំប្រចាំខែ និងផ្នែកទី៤គឺប្រាក់សន្សំប្រចាំឆ្នាំ។
បើទោះបីជាតួលេខនៅក្នុងតារាង អាចនឹងប្រែប្រួលដោយសារកត្តាផ្សេងៗ តែវាក៏បានផ្ដល់ឲ្យអ្នក នូវគំនិតដ៏អស្ចារ្យមួយ ក្នុងការសន្សំលុយ ទាន់នៅវ័យក្មេងផងដែរ៕