អ្នកគ្មានគូកុំបាច់ទៅខ្វល់ ថ្ងៃឆ្លងឆ្នាំធ្វើរឿង៤យ៉ាងនេះ សប្បាយបំផុត មិនចាញ់អ្នកមានគូទេ

  • 2018-12-31 02:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ឆ្លង​ឆ្នាំ​បាន​មក​ដល់​ហើយ ម្នាក់​ៗ​កំពុង​មាន​ផែនការ​កម្សាន្ត​រៀង​ៗ​ខ្លួន នា​ឱកាស​នេះ តែ​បើ​ក្រឡេក​មក​មើល​អ្នក​ដែល​គ្មាន​គូ​ហាក់​ជ្រួលជ្រើម​ខ្លាំង​ជាង​គេ រឿង​គ្មាន​អ្នក​បណ្ដើរ​កាន់​ដៃ​គ្នា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ។ ឥឡូវ​នេះ មិន​បាច់​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ឡើយ Sabay សូម​ប្រាប់​ពី​រឿងងាយៗ ដែល​អ្នក​គ្មាន​គូ​អាច​ធ្វើ​បាន​ និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​បំផុត។ ​

១. ជួបជុំគ្រួសារធ្វើអាហារញ៉ាំឆ្ងាញ់ៗ

នេះ​ជា​ពេល​វេលា​សាង​រឿង​ដ៏​ល្អ​បំផុត​ជាមួយ​ក្រុមគ្រួសារ អាច​ហៅ​បងប្អូន សាច់​ញាតិ មក​ជួប​ជុំ​គ្នា បង្កើត​កម្មវិធី​ជប់​លៀង​តូច​មួយ នោះ​ជា​រឿង​ដ៏​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​អត្ថន័យ។ អាច​ចាក់​តន្ត្រី​រាំ​លេង​ ច្រៀង​កម្សាន្ត និង​សកម្មភាព​ផ្សេងៗ​ទៀត នោះ​នឹង​ធ្វើ​ឲ្យ​ថ្ងៃ​ឆ្លង​ឆ្នាំ​រំលង​ទៅ​ដោយ​ស្នាម​ញញឹម​ សុភមង្គល។

២. បោះតង់​ជាមួយ​មិត្ត​ភក្ដិ​នៅ​តំបន់​ទេសចរណ៍​

សាក​គិត​ស្រមៃ​ទៅ​មើល​ថា វា​មាន​អត្ថន័យ​ប៉ុណ្ណា? នេះ​ហើយ​ជា​ឱកាស​ដ៏​ល្អ​មួយ ក្នុង​ចំណោម​៣៦៥ នៃ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ យើង​អាច​ទៅ​បោះតង់ ដុត​ភ្លើង​ពេល​រាត្រី ដេញ​ហ្គីតា​ច្រៀង​លេង​កម្សាន្ត ឬ​ក៏​រំលឹក​អនុស្សាវរីយ៍​ល្អៗ ដែល​ធ្លាប់​បាន​ធ្វើ​ជាមួយ​គ្នា​នា​ពេល​កន្លង​មក។

៣. ដើរ​លេង​ជុំ​គ្រួសារ​មើល​គេ​បាញ់​កាំជ្រួច​នៅ​ភ្នំពេញ

មនុស្ស​មួយ​ចំនួន ប្រហែល​កុំ​ស្ត្រេស​តប់​ប្រមល់ មិន​មាន​គូ​កាន់​ដៃ​បណ្ដើរ​គ្នា មើល​គេ​បាញ់​កាំជ្រួច។ នេះ​ប្រហែល​ជា​ផ្ដោត​តែ​លើ​រឿង​ស្នេហ៍​នឹង​ពេក មិន​ព្រម​បើក​ចិត្ត​ឲ្យ​ទូលាយ ថា​មាន​អ្នក​ណា​ខ្លះ​ដែល​នៅ​តែ​ចាំ​យើង​បបួល។ អ្នក​មាន​គូ​គេ​សប្បាយ​បែប​គេ យើង​ក៏​សប្បាយ​បែប​យើង​ដែរ។ នៅ​ភ្នំពេញ មាន​បាញ់​កាំជ្រួច ការ​ប្រគំ​តន្ត្រី និង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត។

៤. ទៅ​លេង​ស្រុក​កំណើត​ទិញ​កាដូ​ជូន​មនុស្ស​ជា​ទី​ស្រលាញ់

ប្រហែល​ជា​មាន​មនុស្ស​មួយ​ចំនួន​មើល​រំលង​រឿង​នេះ ប្រសិន​បើ​មាន​ឪពុកម្ដាយ បងប្អូន នៅ​ឯខេត្ត​គួរ​ចំណាយ​ពេល​វេលា​ដ៏​មាន​អត្ថន័យ​នេះ ជាមួយ​នឹង​ពួក​គាត់។ អាច​លៃលក​ថវិកា​ទិញ​កាដូ​ជួន​លោក​អ្នក​មាន​គុណ ទិញ​សំលៀក​បំពាក់​ជូន​ក្មួយៗ ឬ​ប្អូនៗ នោះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ស្នាម​ញញឹម ​ក្នុង​ពេល​វេលា​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ចាស់៕

អត្ថបទ៖ រាជ