Kim និង Kanye West ត្រៀមទទួលសមាជិកថ្មី ខណៈអ្នកពពោះជំនួសកំពុងមានទម្ងន់
- 2019-01-03 02:04:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kim និង Kanye West ត្រៀមទទួលសមាជិកថ្មី ខណៈអ្នកពពោះជំនួសកំពុងមានទម្ងន់
ចន្លោះមិនឃើញ
តារាទូរទស្សន៍ Kim Kardashian និងស្វាមី Kanye West ត្រូវបានឲ្យដឹងថា កំពុងត្រៀមខ្លួនទទួលស្វាគមន៍កូនទីបួនរបស់ពួកគេតាមរយៈស្ត្រីពពោះជំនួស។
តាមសារព័ត៌មាន US Weekly គ្រួសារតារាល្បីមួយគូនេះ បានប្រើប្រាស់ស្ត្រីពពោះជំនួសតែមួយ ដែលស្ត្រីរូបនេះដែរក៏ធ្លាប់បានពពោះកូនស្រី Chicago របស់ពួកគេផងដែរ។ តាមសារព័ត៌មានដដែលបានបញ្ជាក់ទៀតថា ពួកគេនៅសល់អំប្រ៊ីយ៉ុងល្អមួយទៀត ដូច្នេះហើយទើបពួកគេសម្រេចចិត្តយកកូនទីបួននេះ។ កូនប្រុសចុងក្រោយរបស់គ្រួសារ Kim Kardashian និង Kanye West នឹងសម្រាលនៅក្នុងអំឡុងខែឧសភាខាងមុខនេះ។
គួរបញ្ជាក់ដែរថា តារាទូរទស្សន៍ Kim Kardashian និង Kanye West បច្ចុប្បន្នមានកូនចំនួនបួននាក់ (រាប់ទាំងកូនដែលមិនទាន់កើត) ក្នុងនោះរួមមាន North West (អាយុ ៥ ឆ្នាំ) Saint West (អាយុ ៣ ឆ្នាំ) ពួកគេទាំង ២ បានចាប់កំណើតដោយគ្មានការពពោះជំនួស រួមនឹងសមាជិកចុងក្រោយ Chicago West ដែលបានកើតនៅថ្ងៃទី ១៥ ខែមករា ឆ្នាំមុននេះ៕