OPPO ត្រៀម​ចាយ​លុយ ១,៤៣ ពាន់​លាន​ដុល្លារ​សិក្សា​បច្ចេកវិទ្យា 5G និង AI

  • 2019-01-04 07:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន OPPO នៅ​ទីក្រុង​សិនជិន​ កាល​ពី​​ថ្មីៗ​នេះ Oppo បាន​ប្រកាស​ជា​ផ្លូវការ បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១.៤៣ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ គម្រោង​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍(R&D)ទៅ​លើ​ផលិតផល​បច្ចេកវិទ្យា​ដែល​មាន​ដូច​ជា បច្ចេកវិទ្យា 5G, បច្ចេកវិទ្យា​ឆ្លាតវៃ AI និង​ឧបករណ៍​ឆ្លាតវៃ​ជាច្រើន​សម្រាប់​ឆ្នាំ ២០១៩ ។

​លោក Tony Chen ដែល​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ OPPO បាន​ប្រកាស​ជា​ផ្លូវការ​ថា ចំនួន​ទឹកប្រាក់​ក្រុមហ៊ុន​របស់​លោក បាន​កើន​ឡើង​រហូត​ដល់ ១៥០ ភាគរយ​ជា​បន្តបន្ទាប់​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ៗ​មក ។

ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ទឹកប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ OPPO នឹង​ធ្វើការ​អភិវឌ្ឍន៍​រួម​បញ្ចូល​នូវ​ផ្នែក​ផ្គត់​ផ្គង់​ ដោយ​បង្កើន​ឡើង​នូវ​ក្រុម​ជំនាញ​ពិសេស​ៗ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិទ្យា។

OPPO 5G

#ចំណុច​ធំៗ ៣ដែល​បាន​លើក​ឡើង​នៅ​ក្នុង​គម្រោង​ មាន​ដូចជា៖

-​ យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេកវិទ្យា 5G

OPPO នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​ 5G ដំបូង​គេ​បង្អស់។ ក្រុមហ៊ុន OPPO បាន​សិក្សា​ស្វែងរក App ដែល​ប្រើប្រាស់​នៅ​ក្នុង​ជំនាន់ 5G + ហើយ​ចុងក្រោយ​នឹង​កំណត់​ពី​តម្លៃ​នៃ 5G រួម​ទាំង​បញ្ចូល​ប្រព័ន្ធ 5G យ៉ាង​ពេញលេញ​ជាមួយ​កម្មវិធី​ និង​ការ​យល់ដឹង​របស់​អ្នក​ប្រើប្រាស់។

- យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេកវិទ្យា AI

​ក្នុង​សម័យ​ប្រព័ន្ធ 5G ក្រុមហ៊ុន​ OPPO នឹង​អនុវត្ត​បច្ចេកវិទ្យា AI នៅ​ទូទាំង​កម្មវិធី​ជា​ច្រើន រួម​មាន​ដូច​ជា ការ​ថត​រូបភាព​ បច្ចេកវិទ្យា​ដោះ​សោរ​តាម​ផ្ទៃ​មុខ និង​តាម​រយៈ​ស្នាម​ក្រយៅ​ដៃ ដែល​ត្រូវ​ភ្ជាប់​ជាមួយ​កម្មវិធី AI ដែល​មក​ជាមួយ​នឹង​កម្មវិធី Beauty Camera កម្មវិធី​កែ​ពន្លឺ​រូបថត 3D និង​កម្មវិធី​ឆ្លាតវៃ​ជាច្រើន​ទៀត ។ អត្ថប្រយោជន៍​ដែល​បាន​មក​ពី​បច្ចេកវិទ្យា AI នឹង​ទទួល​បាន​ពិតប្រាកដ​នៅ​ក្នុង​សម័យ​ប្រព័ន្ធ 5G។

- យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេកវិទ្យា​លើ​ ឧបករណ៍​ឆ្លាតវៃ​សម្រាប់​ប្រើ​ក្នុង​ផ្ទះ

ជា​ចុងក្រោយ​លោក Tony Chen បាន​លើកឡើង​ថា ក្រុមហ៊ុន OPPO បាន​ប្ដេជ្ញា​ថា​នឹង ក្លាយ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សម័យ​មួយ​ដែល​បច្ចេកវិទ្យា 5G, AI និង IoT ត្រូវ​បាន​អនុវត្ត​ទូលំ​ទូលាយ។

មិន​តែ​ប៉ុណ្ណោះ OPPO នឹង​ធ្វើការ​អភិវឌ្ឍន៍​បន្ថែម​នូវ​បច្ចេកវិទ្យា AI ទៅ​លើ​ផលិតផល​ ស្មាតហ្វូន​របស់​ខ្លួនក៏​ដូចជា នាឡិកា​ វៃ​ឆ្លាត (Smart watch) និង​គ្រឿង​បច្ចេកវិទ្យា សម្រាប់​ប្រើ​ក្នុង​ផ្ទះ​ (Smart Home) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កើន​ឡើង​របស់​អតិថិជន នៅ​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា (IOT) ។

ជាង​នេះ​ទៀត ពិព័រណ៍​បច្ចេកវិទ្យា OPPO រយៈពេល ២ ថ្ងៃ​រួម​មាន​វេទិកា​ចំនួន ៤ សំខាន់ៗ​គឺ AI, Big Data, Cloud+ IoT, 5G និង​កន្លែង​ពិព័រណ៍​ចំនួន ១២ ដែល​គ្រប​ដណ្ដប់​លើ​គម្រោង​ជាង ៨០ ទៀត​ផង​ដែរ៕

អត្ថបទ៖ រក្សា