ចាប់ពីឆ្នាំ២០២០ កេនយ៉ា នឹងបង្រៀនភាសាចិន នៅគ្រប់សាលាបឋមសិក្សាទាំងអស់
- 2019-01-11 07:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីឆ្នាំ២០២០ កេនយ៉ា នឹងបង្រៀនភាសាចិន នៅគ្រប់សាលាបឋមសិក្សាទាំងអស់
ចន្លោះមិនឃើញ
ដើម្បីធ្វើឲ្យផ្នែកពាណិជ្ជកម្ម និងការទំនាក់ទំនងជាមួយប្រទេសចិនកាន់តែប្រសើរឡើង ប្រទេសកេនយ៉ាកំពុងរៀបចំបង្រៀនភាសាចិន នៅក្នុងថ្នាក់រៀនចាប់ពីឆ្នាំក្រោយតទៅ។
លោក Julius Jwan នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍កម្មវិធីសិក្សារបស់ប្រទេសកេនយ៉ា នាពេលថ្មីៗនេះបាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua News ដោយបានបង្ហាញពីការរចនា វិសាលភាព និងលំដាប់នៃកម្មវិធីភាសាចិន ដែលត្រៀមរួចជាស្រេចដើម្បីដាក់ឲ្យសិស្សរៀនក្នុងឆ្នាំ២០២០។
លោក Julius បាននិយាយថា «ចាប់ពីឆ្នាំ២០២០ យើងនឹងចាប់ផ្ដើមបង្រៀនភាសាចិន ជាភាសាបរទេស ចាប់ពីថ្នាក់ទី៤ សម្រាប់សិស្សដែលមានបំណងចង់រៀនភាសាអាស៊ី»។
ផែនការខាងលើទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទីក្រុងប៉េកាំង។ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ ប្រទេសចិនបានបញ្ជូនគណៈប្រតិភូនៃអ្នកប្រាជ្ញចិន ឲ្យមកជួយអភិវឌ្ឍវគ្គសិក្សា និងបានផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតបញ្ចប់ការសិក្សានៅប្រទេសកេនយ៉ា ទៅសិក្សានៅសាកលវិទ្យាល័យចិនទៀតផង៕
ចុចអាន៖