បើខ្សោយតម្រងនោមកម្រិតធ្ងន់ មកដឹងរបបអាហារដែលគួរ និងមិនត្រូវប៉ះពាល់ដាច់ខាត
- 2019-01-14 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើខ្សោយតម្រងនោមកម្រិតធ្ងន់ មកដឹងរបបអាហារដែលគួរ និងមិនត្រូវប៉ះពាល់ដាច់ខាត
ចន្លោះមិនឃើញ
ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ ឬភាសាបច្ចេកទេស Glomerular filtration rate < 30ml/mn/1,73m2 ។
តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតបានសរសេរបន្តថា ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។ ក្នុងនោះមានដូចជា៖ ការឡើងសំពាធឈាម ហើមសួត វិបត្តិចលនាបេះដូង ជាដើម។
មានចំណុចសំខាន់២ ដែលលោកអ្នកគួរយល់ដឹងទាក់ទងនឹងអាហារដែលត្រូវប្រុងប្រយ័ត្ន និង អាហារដែលគួរបរិភោគ។
១. អាហារដែលត្រូវប្រុងប្រយ័ត្ន
អំបិលមិនលើសពី ៥ក្រាម ក្នុងអាហារសរុបប្រចាំថ្ងៃ
សូមជៀសវាងអាហារដែលមានជាតិប្រៃខ្លាំង ដូចជាប្រហុក ផ្អក ឬឆៃប៉ូវជាដើម
សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារ។
ធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូង ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះ រួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។
កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រភពពីសត្វ
សារធាតុហ្វូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុហ្វូស្វ័រ។
២. អាហារដែលគួរបរិភោគ
បាយ
បន្លែឆ្អិន
សាច់ មានដូចជាត្រី, មាន់, ទាក្នុងកម្រិតសមល្មម (ឧទាហរណ៏ៈ សម្រាប់អ្នកជំងឺទម្ងន់ ៥០គីឡូក្រាម អាចបរិភោគសាច់ សរុបមិនលើស ពី១៥០ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ។)
សូមបញ្ជាក់ថា ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈម។
ប្រភពអត្ថបទ៖ ទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត