ឡូយកប់! Trailer រឿង "John Wick: Chapter 3-Parabellum” បញ្ចេញជាផ្លូវការ

  • 2019-01-18 02:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត វីដេអូ​ខ្លី​របស់​ខ្សែ​ភាពយន្ត​រឿង​ “John Wick: Chapter 3-Parabellum” ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ ។ វីដេអូ​នេះ​ដែរ ​​កំពុង​តែ​ទទួល​បាន​ការ​ទស្សនា​លំដាប់ Trending លេខ ១ លើ Youtube។ “John Wick: Chapter 3-Parabellum” ជា​ភាពយន្ត​បែប​វាយ​ប្រហារ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ហូលីវូដ​ល្បី​ៗ​ដូច​ជា តារា​សម្ដែង Keanu Reeves, Halle Berry, Jason Mantzoukas, Ian McShane និង Anjelica Huston ជា​ដើម។

នៅ​ក្នុង​ភាគ​ទី ៣ នៃ​ខ្សែ​ភាពយន្ត​ប្រភេទ​កាប់​ចាក់ វាយ​ប្រហារ​នេះ​ដែរ កំពូល​ឃាតករ John Wick (Keanu Reeves) បាន​ត្រឡប់​មក​បំពេញ​បេសកកម្ម​របស់​លោក​វិញ ជាមួយ​នឹង​ថ្នូរ​ក្នុង​តម្លៃ ១៤ លាន​ដុល្លារ។ ក្រោយ​ពី​បាន​សម្លាប់​សមាជិក​ម្នាក់​ក្នុង​ក្រុម Shadowy International Assassin រួច​មក John Wick ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុម ប៉ុន្តែ​បុរស និង​ស្ត្រី​ដែល​សាហាវ​គ្មាន​មេត្តា​ជាង​គេ​លើ​ពិភពលោក ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក​វិញ។

ខ្សែ​ភាពយន្ត​រឿង “John Wick: Chapter 3-Parabellum” នឹង​ចេញ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

ទស្សនា​វីដេអូ​ខាងក្រោម៖​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម