តារាសម្តែងវ័យក្មេង រឿន សារ៉ាត់ ស្លាប់យ៉ាងកម្សត់ពេលដើរលេងជាមួយលោក យូ ឌីស្កូ
- 2019-01-23 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្តែងវ័យក្មេង រឿន សារ៉ាត់ ស្លាប់យ៉ាងកម្សត់ពេលដើរលេងជាមួយលោក យូ ឌីស្កូ
ចន្លោះមិនឃើញ
តារាសម្ដែង រឿន សារ៉ាត់ បានទទួលមរណភាពយ៉ាងអាណោចអាធ័មបំផុត កាលពីម្សិលមិញ ដោយសារលង់ទឹក នៅខេត្តកំពត។ នេះបើតាមលោក អ៊ឹម ជីវ៉ា បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា ពេលលោក រឿន សារ៉ាត់ បានធ្វើដំណើរទៅដើរលេងជាមួយតារាសម្ដែង យូ ឌីស្កូ នៅខេត្តកំពត ក៏បានជួបរឿងកម្សត់បែបនេះ ដោយសារលង់ទឹក ។ ចំពោះហេតុការណ៍លម្អិតបែបណា គេនៅមិនទាន់ទទួលបាននៅឡើយទេ។
ពេលនេះសពត្រូវបានតម្កល់ នៅវត្តទឹកថ្លា ហើយត្រូវបូជានៅវត្តដដែល នៅវេលាម៉ោង ២ រសៀល ថ្ងៃនេះហើយ។ ក្រុមគ្រួសារសព មានជីវភាពក្រីក្រណាស់ ដូច្នេះលោក អ៊ឹម ជីវ៉ា បានអំពាវនាវឲ្យបងប្អូនសិល្បករទាំងអស់ ក៏ដូចជាសប្បុរសជន ជួយឧបត្ថម្ភតាមសទ្ធា តាមរយៈលេខរបស់ឪពុករបស់តារាសម្ដែងរូបនេះផ្ទាល់ គឺ 016 91 59 86 ៕
រូបភាព៖ FB អ៊ឹម ជីវ៉ា