Henry ត្រូវ​ Monaco បណ្ដេញ​ចេញ​ក្រោយ​ដឹកនាំ​បាន​៣​ខែ​

  • 2019-01-25 01:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បារាំង​ Monaco បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​ Thierry Henry ក្រោយ​ដឹកនាំ​បាន​ត្រឹម​៣​ខែ​ ឬ​២០​ប្រកួត​ ទទួល​លទ្ធផល​ខុស​ការ​រំពឹង​ទុក។​

Monaco ដែល​ជា​ជើង​ឯក​បារាំង​ក្នុង​ឆ្នាំ​២០១៧ បច្ចុប្បន្ន​ស្ថិត​នៅ​តំបន់​ដែល​ត្រូវ​កាត់​ចេញ​ក្រោយ​ឈ្នះ​តែ​៥​ប្រកួត​ប៉ុណ្ណោះ​គិត​គ្រប់​កម្មវិធី​ក្រោម​ការ​ដឹកនាំ​របស់​ Henry។ លោក​ Leonardo Jardim រំពឹង​ថា​នឹង​ទៅ​ជំនួស​តំណែង​ Henry ដឹកនាំ​ការ​ប្រកួត​នៅ​សល់​រដូវ​កាល​នេះ។​

ដោយ​ឡែក​ជំនួយការ​គ្រូ​បង្វឹក​ Franck Passi ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពី​ខែ​មុន​ មាន​តួនាទី​ដឹកនាំ​កីឡាករ​ក្នុង​ក្រុម​ហ្វឹកហាត់​សម្រាប់​ចុង​សប្ដាហ៍​នេះ។ Henry គឺជា​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​បំផុត​របស់​ Arsenal ហើយ​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ Monaco នេះ​តែ​ម្ដង​កាល​នៅ​ជា​យុវជន។​

បុរស​សញ្ជាតិ​បារាំង​ធ្លាប់​ធ្វើ​ជា​ជំនួយការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ មុន​ទៅ​ដឹកនាំ​នៅ​ Monaco ហើយ​ក៏​ធ្លាប់​ត្រូវ​ Aston Villa ទាក់​ទង​ឲ្យ​ដឹកនាំ​ផង​ដែរ​ ប៉ុន្តែ​ការ​ព្រមព្រៀង​មិន​បាន​កើតឡើង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី