កូន​ស្រី​តែ១របស់ ម៉ារីម៉ា ទទួលកាដូផ្ទះតូចពីឪពុកម្ដាយ មុនប្អូនប្រុសចេញមកឃើញពិភពលោក

  • 2019-01-28 01:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង​តូច​ Zia កូន​ស្រី​តារា​សម្ដែង​ Dingdong Dantes និង​ Marian Rivera បាន​ទទួល​ផ្ទះ​តូច​ដ៏​ស្អាត​មួយ​ជាកាដូ​មុន​ប្អូន​ប្រុស​ជិត​មាន​វត្តមាន​លើ​ពិភពលោក​នេះ។

គូស្នេហ៍​តារា​សម្ដែង​ Dingdong និង​ Marian បាន​រៀបចំ​​ផ្ទះ​ក្មេង​លេង​មួយ​សម្រាប់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ Zia។ បើ​តាម​រូបភាព​ ឃើញ​ថា​ផ្ទះ​តូច​នេះ​ពិតជា​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ស្រឡាញ់​ដូចនេះ​ច្បាស់​ណាស់​នាង​តូច​ Zia ពេញ​ចិត្ត​បំផុត។

ដោយ​ឡែក​ ងាក​មក​អ្នក​ម្ដាយ​របស់​នាង​វិញ​ គឺ​តារាសម្ដែង Marian Rivera បាន​ប្រាប់​ថា​នាង​នឹង​ដក​ខ្លួន​ពី​សិល្បៈ​រយៈ​ពេល ២​ឆ្នាំ​ ក្រោយ​សម្រាល​កូន​ទី ២​ហើយ។ មួលហេតុ​ ក៏​ដោយសារ​ Marian ចង់​នៅ​មើល​ថែ​ទាំ​កូន​ទាំង ២​ឲ្យ​បាន​ល្អបំផុត ហើយ​នាង​ក៏​មាន​គម្រោង​ថា​ នឹង​យក​កូន​ ទី​ ៣​ទៀត​ដែរ៕

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី