កូនស្រីកុំកុំ ដើរតាមគន្លងឪពុកម្ដាយ បង្ហាញខ្លួនលើទស្សនាវដ្ដី Cosmopolitan Hong Kong ជាលើកដំបូង

  • 2019-02-04 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​បង្កើត​របស់​តារា​សម្ដែង Donnie Yen (កុំកុំ) ដែល​មាន​ឈ្មោះ​ថា Jasmine Yen បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ម្ដាយ​របស់​នាង ដោយ​បង្អួត​​រាង​ជា​លើក​ដំបូង​ជាមួយ​ការ​ថត​ឲ្យ​ទស្សនាវដ្ដី Cosmopolitan Hong Kong។

កាល​ពី​ថ្ងៃ​ពុធ ទី ៣០ ខែ​មករា​កន្លង​ទៅ តារា​សម្ដែង​គុណ​បុរាណ​ចិន​ដ៏​ល្បី Donnie Yen បាន​ចែកចាយ​រូបភាព​មួយ​លើ​បណ្ដាញ​សង្គម​របស់​លោក អម​ជាមួយ​ពាក្យពេចន៍​ថា៖ "កូន​ស្រី @jasmineyenofficial អស្ចារ្យ​មែន​ទែន ពេលវេលា​ពិត​ជា​ដើរ​លឿន​ណាស់ កូន​បាន​ក្លាយ​ជា​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ទៅ​ហើយ! អរគុណ​ដល់ @oliviatsanghk សម្រាប់​រូបភាព​ដ៏​ស្រស់​ស្អាត​ទាំង​នេះ​ក្នុង​ក្រប​រូបភាព​ដំបូង​របស់​នាង​លើ HK Cosmopolitan! @sweetcil @oliviatsanghk”។

គួរ​បញ្ជាក់​ថា​ម្ដាយ​របស់ Jasmine នាង Cissy Wang ក៏​ជា​តារា​ជើង​ចាស់​មួយ​រូប​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​នេះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្មេង​ស្រី​វ័យ ១៥ ឆ្នាំ​រូប​នេះ​មិន​ត្រឹម​តែ​ទទួល​បាន​រូបរាង​ស្រស់​ស្អាត​ពី​ឪពុកម្ដាយ​របស់​នាង​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​មាន​ទេពកោសល្យ​ខាង​រាំ និង​ច្រៀង​បាន​យ៉ាង​ពីរោះ​ទៀត​ផង៕ ​

View this post on Instagram

Oops I did it again by Britney Spears

A post shared by Jasmine (@jasmineyenofficial) on

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី