ទិញ​កាដូ​ជូន​ខ្លួន​ឯងក្នុងឆ្នាំថ្មី កុំ​រំលង​ OPPO F9 សាក ៥នាទី និយាយបាន ២ម៉ោង

  • 2019-02-07 05:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​​ពី​ទិញ​សំលៀកបំពាក់ ស្បែកជើង កាបូប​លុយ ម៉ាក​ល្បីៗថ្មីៗ ជា​កាដូ​ជូន​ខ្លួន​ឯង​ក្នុង​ឱកាស​ពិសេស​នានា រួមមាន​ពិធី​ចូល​ឆ្នាំថ្មី ពិធី​ខួប​កំណើត និង​ពេល​បើក​ប្រាក់ខែ​ជាដើម​នោះ​ ការ​ទិញ​ទូរសព្ទ​ទំនើប​ក៏​ជា​ទំនោរ​ថ្មី​មួយ​ដែរ។

ពេល​ទិញ​ទូរសព្ទ មនុស្ស​ភាគ​ច្រើន​តែង​ចង់​បាន​ RAM ទំហំ​ធំ​ដែល​ជួយ​ដល់​ដំណើរ​ទូរសព្ទ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ, ចង់​បាន​កាមេរ៉ា​ដែល​ថត​រូប​ច្បាស់​ និង​មាន​ទំហំ​ធំ និង​ ចង់​បាន​ទូរសព្ទ​សាក​ថ្ម​ឆាប់​ពេញ​ជា​ដើម។

ស្មាតហ្វូន​ដែល​អាច​បំពេញ​ចន្លោះ​ទាំង​បី​នេះ​បាន​​មាន​ច្រើន​ជម្រើស​ ហើយ​ OPPO F9 ក៏​ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​មួយ​ផង​ដែរ។ ជាក់​ស្ដែង​ F9 សាក​ថ្ម​ត្រឹមតែ៥នាទីប៉ុណ្ណោះ តែ​អាច​និយាយ​គ្នា​បាន​រយៈ​ពេល​ ២ ម៉ោង​ដោយ​មាន​បច្ចេកវិទ្យា VOOC និង ថត​រូប​បាន​ស្រស់​ស្អាត​ ដោយ​កាមេរ៉ា​មុខ​ទំហំ 25MP និង កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 16MP+2MP និង​មាន​ RAM ទំហំ​ធំ​ដល់​ 6GB ផង​ដែរ។

បច្ចុប្បន្ន​នេះ​ OPPOគឺ​ជា​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ដែល​កំពុង​មាន​ភាព​ពេញ​និយម ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង នៅ​លើ​ពិភពលោក។ ព័ត៌មាន​បន្ថែម​សូម​​ចូល​ទៅ​កាន់ Page ​Facebook របស់ OPPO ៖ https​://www.facebook.com/​OPPO​CAM​BO​DIA/៕

ចុចអាន៖

អត្ថបទ៖ សុខហេង