​មេ​បច្ចេកវិទ្យា ៥ រូប​ ត្រូវ​គេ​ដេញ​ចេញ​ពី​ក្រុមហ៊ុន​​​ដែល​ខ្លួន​បង្កើត

  • 2019-02-17 12:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ការ​ដែល​អាច​បង្កើត​ក្រុមហ៊ុន​​ជោគជ័យ​មួយ​បាន​ មិន​ប្រាកដ​ថា​តំណែង​របស់​អ្នក​នៅ​​ក្នុង​ក្រុមហ៊ុន​​​មិន​ចេះ​បាត់បង់​នោះ​ទេ។ តួយ៉ាង​ដូច​ជា​​បុគ្គល​ផ្នែក​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៥ រូប​ខាង​ក្រោម នេះ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ក្រុមហ៊ុន​ដែល​ខ្លួន​បង្កើត​ដោយ​ផ្ទាល់​ដៃ ៖

  • លោក Steve Jobs​ អ្នក​បង្កើត​ក្រុមហ៊ុន Apple

​មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ថា​លោក​ Steve Jobs ​ត្រូវ​បាន​គេ​បណ្ដេញ​ចិត្ត ឬ ដើរ​ចេញ​ពី​ក្រុមហ៊ុន Apple កាល​ពី​ឆ្នាំ ១៩៨៥ ក្រោយ​ពី​​ប៉ះ​ទង្គិច​​គ្នា​ជា​​មួយ​​លោក John Sculley ដែល​ជា​នាយក​ប្រតិបត្តិ។ ១២ ឆ្នាំ​ក្រោយ​មក​ Apple បាន​ទិញ​យក​​ Starup NeXT Computer ដើម្បី​នាំ​លោក Steve Jobs ត្រឡប់​មក​ Apple វិញ។

  • ​លោក​ Travis Kalanick អ្នក​បង្កើត​ក្រុមហ៊ុន Uber

កាល​ពី​ឆ្នាំ ២០១៧ លោក Travis ​ត្រូវ​បាន​​​ក្រុមប្រឹក្សាភិបាល​​ជំរុញ​​​ឲ្យ​លាលែង​ពី​តំណែង ក្រោយ​ពី​មាន​រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ខែ។ ក្រោយ​ពី​បាន​ចាក​ចេញ​ពី Uber លោក Travis បាន​​​ងាក​ទៅ​ធ្វើ​ការ​បណ្ដាក់​ទុន​លើ​ផ្នែក​ជា​ច្រើន​ រួម​មាន​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ​ផង​ដែរ។

  • លោក​ Jack Dorsey អ្នក​បង្កើត​បណ្ដាញ​​ Twitter

​​លោក​ Jack Dorsey បាន​បង្កើត​ Twitter ឡើង​ជា​មួយ​លោក​ Ev Williams នៅ​ឆ្នាំ ២០០៦។ ពីរ​ឆ្នាំ​ក្រោយ​ Ev Williams បាន​បញ្ឈប់​ Jack ពី​តំណែង​ជា​នាយក​ប្រតិបត្តិ ត្បិត​ថា​ Jack ជា​អ្នក​មាន​គំនិត​ក្នុង​ការ​បង្កើត​ Twitter ក្ដី។ ទោះ​យ៉ាងណា​នៅ​ឆ្នាំ ២០០៩ លោក Jack បង្កើត​បាន​ក្រុមហ៊ុន​ទូទាត់​​ឈ្មោះ Square ដែល​មាន​តម្លៃ​ដល់ ៣០ ពាន់​លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​ Mark Zuckerberg នាយក​ប្រតិបត្តិ​ Facebook ក៏​បាន​ព្យាយាម​ជួល​ Jack មក​ធ្វើ​ការ​ផង​ដែរ ក្រោយ​ចេញ​ពី Twitter។

យ៉ាងណាក្ដី​នៅ​ឆ្នាំ​ ២០១៥ លោក Jack បាន​ត្រឡប់​ទៅ​កាន់​ Twitter វិញ​ ដោយ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​បណ្ដោះអាសន្ន។ ក្រោយ​មក​ឈ្មោះ​ បណ្ដោះ​អាសន្ន​ នេះ​ត្រូវ​បាន​ដក​ចេញ ជំនួស​ដោយ នាយក​ប្រតិបត្តិ​ពេញ​សិទ្ធ​វិញ។

  • លោក Jerry Yang អ្នក​បង្កើត Yahoo

លោក Jerry Yang បាន​ចូល​រួម​បង្កើត​ Yahoo នៅ​ឆ្នាំ ១៩៩៤ ក្រោយ​មក​នៅ​ឆ្នាំ ២០០៧ លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ។ នៅ​ឆ្នាំ ២០០៨ លោក​បាន​​​ច្រាន​ចោល​​សំណើ​ទិញ​យក​ Yahoo ពី​ក្រុមហ៊ុន Microsoft ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​ Yahoo ដាំ​ក្បាល​ចុះ។ ក្រោយ​ហេតុការណ៍​នេះ ក្រុមប្រឹក្សាភិបាល​បាន​បង្ខំ​ឲ្យ​​លោក​ចុះ​ចេញ​ពី​តំណែង ហើយ​លោក​ក៏​បាន​ចាក​ចេញ​នៅ​ឆ្នាំ ២០១២៕​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី