កុំ​ឲ្យ​ជីវិត​តែលតោល​គ្មាន​ទិសដៅ​ពិត​ប្រាកដ អ្នក​គួរ​ងាក​មក​រៀន​ពីរឿង​ទាំង​នេះ

  • 2019-02-18 05:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍​​ច្របូក​​ច្របល់ មិន​​ដឹង​​​ថា​​ខ្លួន​​ឯង​​កំពុង​​ចង់​បាន​​អី ចង់​ទៅ​​ណា? តែង​​កើត​ឡើង​​ពេល​​ដែល​​អ្នក​​ចាប់ផ្តើម​ដឹក​នាំ​ជីវិត​​តាម​របៀប​​មនុស្ស​ធំ​ ព្រោះ​ថា​​វា​ទាមទារពេលវេលាដើម្បីឲ្យអ្នក​អាច​ស្គាល់ច្បាស់ពីខ្លួនឯង។ ដូច្នេះ​ដើម្បី​ឲ្យ​ខ្លួន​ឯង​កាន់​តែ​យល់​ច្បាស់ និង​ដឹង​ពី​គោលដៅ​ខ្លួន​ឯង​ពិត​ប្រាកដ​នោះ អ្នក​គួរ​តែ​ចាប់​ផ្ដើម​គិត​គូរ និង​ធ្វើ​នូវ​រឿង​ទាំង​នេះ ៖​

១. បោះ​ចោល​រឿង​ដែល​រំខាន​អ្នក៖ ស្វែង​រក​រឿង​ដែល​​តែងតែ​មក​រំខាន​ចិត្ត​អ្នក​ឲ្យ​បាន​រួច​ហើយ​​រៀន​កាត់​វា​ចេញ​ពី​ជីវិត​អ្នក​ឲ្យ​អស់​បន្តិច​ម្ដងៗ។ ជាក់ស្ដែង​ដូច​ជា​ភាព​ភ័យ​ខ្លាច ការ​គិត​អាក្រក់ៗ ការ​រាប់អាន​មនុស្ស​ខុស ឬ​ការ​រុញរា​ពេល​ធ្វើ​អ្វី​មួយ​ជា​ដើម។ ទាំង​អស់​នេះ​អ្នក​មិន​ត្រូវ​ស្ពាយ​វា​ជាប់​ខ្លួន​ឡើយ ព្រោះ​វា​អាច​ឲ្យ​អ្នក​គាំង​មិន​អាច​ធ្វើ​អ្វី​ចេញ។

២. យល់​ច្បាស់​ពី​ជំនាញ​របស់​ខ្លួន​ឯង៖ មនុស្ស​គ្រប់​គ្នា​ គឺ​មាន​ជំនាញ​រៀងៗ​ខ្លួន ខ្លួន​ឯង​ពូកែ​អី? ចេះ​ធ្វើ​អី​ខ្លះ? នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​ខ្លួន​ឯង​ឲ្យ​ច្បាស់​ ហើយ​ត្រូវ​ផ្ដោត​ឲ្យ​ខ្លាំង​ដើម្បី​សម្រួច​វា។ ការ​ស្គាល់​ពី​សមត្ថភាព​ខ្លួន​ឯង​គឺ​អាច​នាំ​អ្នក​ទៅ​រក​គោល​ដៅ​ជីវិត​បាន​យ៉ាង​ជាក់លាក់​ដោយ​មិន​ដើរ​ខុស​អ្វី​ដែល​អ្នក​ចង់​បាន។

៣. ពង្រីកដែនសមត្ថភាពខ្លួនឯង ដើរចេញពី Comfort Zone៖ ចំណុច​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ ព្រោះ​បើ​អ្នក​នៅ​តែ​មួយ​កន្លែង​ដែល​អ្នក​គិត​ថា​ស្រួល​ហើយ​នោះ ជីវិត​អ្នក​គ្មាន​ន័យ​ គ្មាន​ការ​រីក​ចម្រើន​ឡើយ។ ជីវិត​ដែល​អ្នក​ត្រូវ​ស្គាល់​គឺ​នៅ​មាន​ច្រើន​រសជាតិ​ទៀត ហើយ​អ្នក​នឹង​កាន់​តែ​យល់​ពី​ជីវិត​ខ្លួន​ឯង​កាន់​តែ​ច្បាស់​នៅ​ពេល​ដែល​អ្នក​កាន់​តែ​ប្រឡូក​ច្រើន។

(រូបតំណាង)

**៤. រៀន​គិត​ឲ្យ​បាន​ធំ ឲ្យ​បាន​ខ្ពស់**៖ បើ​អ្នក​គិត​ធំ អ្នក​ក៏​កាន់​តែ​ធ្វើ​ធំ​ដែរ​ប៉ុន្តែ​បើ​អ្នក​គិត​តូច​ អ្នក​នឹង​ធ្វើ​តូច ដូច្នេះ​ហើយ​ត្រូវ​រៀន​គិត​ឲ្យ​បាន​ធំ​ទោះ​បី​អ្នក​មិន​ទាន់​បាន​ធ្វើ​ក៏​ដោយ។ ការ​គិត​ឲ្យបាន​ខ្ពស់​ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ចម្រើន ហើយ​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ជោគជ័យ​ក្នុង​ជីវិត​កាន់​តែ​ខ្លាំង​ឡើង​ដែរ។

៥.បោះ​ជំហាន​ទៅ​មុខ​ឲ្យ​បាន​រាល់​ថ្ងៃ​ ទោះ​ជា​ជំហាន​នោះ​ខ្លី​ក៏​ដោយ៖ អ្នក​មិន​គួរ​នៅ​នឹង​ថ្កល់​រាល់​ថ្ងៃ​ដោយ​មិន​មាន​ការ​រីក​ច្រើន ឬ ប្រែ​ប្រួល​ជា​វិជ្ជមាន​ណា​មួយ​ឡើយ។ ត្រូវ​តែ​ដើរ​ទៅ​មុខ​ទោះ​វា​បាន​តិច​តួច​ក៏​ដោយ។ ត្រូវ​ស្វែង​រក​អី​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​អភិវឌ្ឍ ឲ្យ​ខ្លួន​ឯង​រឹង​មាំ នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​ទៅ​ៗ​ជា​និច្ច មិន​មែន​ដើរ​ថយ​ក្រោយ​ឡើយ៕

អត្ថបទទាក់ទងរឿង​តូចៗ​ងាយៗ​ដែល​អ្នក​គួរ​ទម្លាប់​ធ្វើ​ដើម្បី​ឲ្យ​ជីវិត​កាន់​តែ​រីករាយ និង​ស្រស់ស្រាយ

ប្រភព៖ Kanha   ប្រែ​សម្រួល៖ លីដា