ស្ងាត់ៗលេចមុខក្រុមហ៊ុនខ្មែរធំមួយជួបខាងតៃវ៉ាន់សម្រេចនាំចូលផ្តាច់មុខផលិតផលទារកដ៏ល្បីឈ្មោះនេះចូលកម្ពុជា

  • 2019-03-02 08:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ក្រុមហ៊ុន BMG Corporation Co.,Ltd និង ក្រុមហ៊ុន​ Farlin Industrial (Taiwan) Co.,Ltd បាន​សម្រេច​ចាប់​ដៃ​គូ​គ្នា​ជា​ផ្លូវការ​ក្នុង​ការ​នាំ​ចូល​ផ្តាច់​មុខ​ផលិតផល​ទារក និង​កុមារ​ដ៏​ល្បី​ឈ្មោះ​ម៉ាក ​ហ្វាលីន (Farlin) ដែល​ជា​ផលិតផល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​កិច្ចសហការ​នេះ​នឹង​បើក​ទូលាយ​ដល់​​ការ​ផ្គត់​ផ្គង់ Farlin ឲ្យ​កាន់​តែ​សម្បូរ​បែប និង​ទូលំទូលាយ​នៅ​កម្ពុជា ក្នុង​តម្លៃ​សមរម្យ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ ពិធី​ជប់លៀង និង​សម្ពោធ​ផលិតផល​ហ្វាលីន​ កាល​ពី​ល្ងាច​ម្សិលមិញ (ថ្ងៃទី ១ មិនា​ ២០១៩) នៅ​សណ្ឋាគារ​ សូហ្វីតែល ​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​ចែក​ចាយ​ជាង​១៥០នាក់ ​និង​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​ ឯកឧត្តម បណ្ឌិត សុក ស៊ីផាណា ទីប្រឹក្សា​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ លោកស្រី សៀប ចាន់ធី នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន BMG Corporation Co.,Ltd និង លោក ស៊ុង​ហានស៊ា នាយក​ប្រតិបត្តិ​ Farlin Industrial (Taiwan) Co.,Ltd ពី​តៃវ៉ាន់ និង​ដៃ​ពាណិជ្ជកម្ម​ជាច្រើន​ទៀត។

លោក ស៊ុង​ហាន​ស៊ា នាយក​ប្រតិបត្តិ​ Farlin Industrial (Taiwan) តំណាង​រោងចក្រ​ផលិតផល​ហ្វាលីន បានឲ្យ​ដឹង​ថា​៖ «ក្រុមហ៊ុន Farlin ជា​ផលិតផល​ដែល​មាន​ឈ្មោះ​ល្បី និង​ធានា​ទំនុក​ចិត្ត​មួយ តាំង​ពី​ឆ្នាំ ១៩៧២ និង​មាន​ទី​ស្នាក់​ការ​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​តៃវ៉ាន់។ Farlin ជា​ផលិតផល​របស់​ទារក​ និង​កុមារ​ដែល​មាន​គុណភាព​ខ្ពស់​ និង​បាន​ដាក់​លក់​ផលិតផល​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ជាង​៤ទសវត្សរ៍​មក​ហើយ។ បច្ចុប្បន្ន​ Farlin ត្រូវ​បាន​ចែកចាយ​ទៅ​ជាង ៨០ប្រទេស​ជុំវិញ​ពិភពលោក​ និងជា​ផលិតផល​ទារក និង​កុមារ​ល្បី​ជាងគេ​របស់​តៃវ៉ាន់»។

« Farlin បាន​រក្សា​នូវ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ផលិត​នូវ​ផលិតផល​ដែល​មាន​សុវត្ថិភាព​ គិត​ពី​សុខភាព​ និង​មាន​ផាសុកភាព ព្រោះFarlin ពិតជា​បាន​យកចិត្ត​ដាក់​ដល់​បរិស្ថាន​ និង​អតិថិជន​ខ្លួន ជា​ចម្បង និង​ទទួល​បាន​ នូវ​ការ​ទុកចិត្ត​ពី​អតិថិជន។ រាល់​ផលិតផល​របស់​យើង​ត្រូវ​បាន​បញ្ជាក់​ថា​មាន​គុណភាព និង​ធានា​សុវត្ថិភាព​ខ្ពស់ ដោយ​មន្ទីរ​ពិសោធន៍​ល្បី​ៗ​ជាច្រើន»។ លោក​បញ្ជាក់​បន្ថែម។

លោក ស៊ុង​ហាន​ស៊ា នាយក​ប្រតិបត្តិ​ Farlin Industrial (Taiwan) តំណាង​រោងចក្រ​ផលិតផល​ហ្វាលីន

លោកស្រី សៀប ចាន់ធី នាយកប្រតិបត្តិនៃក្រុមហ៊ុន BMG Corporation Co.,Ltd បាន​ឲ្យដឹង​ថា​៖ « ក្រុមហ៊ុន​ BMG Corporation Co., Ltd ត្រូវ​បាន​បង្កើត​តាំងពី​ខែមេសា​២០០៥ មក​ម្ល៉េះ ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ទារក ផលិតផល​របស់​អ្នកម្តាយ​ និង​សម្ភារ​ក្មេង​លេង មាន​ស្តង់ដារ​ដែល​ឈាន​មុន​គេ​នៅ​កម្ពុជា»។

ចាប់​ពី​ពេល​នេះ​ទៅ មាន​តែ​ក្រុមហ៊ុន​ BMG Corporation Co., Ltd ​តែមួយ​គត់​នៅ​កម្ពុជា​ដែល​ផ្គត់ផ្គង់​សម្ភារ​របស់​ទារក​ និង​កុមារ ម៉ា់ក Farlin គ្រប់​ប្រភេទ​ដូចជា ៖

  • សាប៊ូ​ដុស​ខ្លួន សាប៊ូ​កក់សក់​ សាប៊ូ​បន្ទន់​សក់​ សាប៊ូ​លាង​ដប សាប៊ូ​បោក​ខោអាវ
  • ដប​ទឹកដោះគោ ច្រាស​លាង​ដប​ទឹក​ដោះ​គោ ដប​បញ្ចុក​បបរក្មេង និង ប្រដាប់​ក្មេង​មឹម​លេង​ Pacifier
  • ឡេ​រក្សា​សំណើម​ស្បែក​
  • សំលៀក​បំពាក់​ ស្បែកជើង
  • គ្រែង​គេង មុង អង្រឹង​កូន​ក្មេង​ជាដើម ។ល។​
លោកស្រី សៀប ចាន់ធី នាយកប្រតិបត្តិនៃក្រុមហ៊ុន BMG Corporation Co.,Ltd

កន្លង​មក​ក្រុមហ៊ុន​ BMG Corporation Co.,Ltd មាន​ការ​ចូលរួម​សហការ​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​ទារក​ដែល​ទាក់ទង​នឹង​ការ​បំបៅ​ទារក​ទើប​ដឹង​ កើត​រហូត​ដល់​កុមារ​។ កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ចែកចាយ​សម្ភារៈ របស់​ទារក​ កុមារ និង​សម្ភារៈ​របស់​អ្នកម្តាយ​ គ្រប់​ប្រភេទ ដែល​ឈាន​មុខ​គេ​បំផុត​នៅ​កម្ពុជា។

កម្មវិធី​នោះ​ត្រូវ​បាន​បញ្ចប់ ដោយ​ភាព​សប្បាយ​រីករាយ​ពីសំណាក់​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម ព្រម​ជាមួយ​ការ​ចូលរួម​សម្ដែង​ពី​តារា​ចម្រៀង​ កញ្ញា​ មាស សុខ​សោភា និង​មានការ​ចាប់​ឆ្នោត​ផ្សងសំណាង​ជាច្រើន​រង្វាន់​ផង​ដែរ៕​

ឯកឧត្តម បណ្ឌិត សុក ស៊ីផាណា ទីប្រឹក្សា​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា
កញ្ញា​ មាស សុខ​សោភា

អត្ថបទ៖ លីដា