iPhone Xs Max ជាប់លេខ ៣ ជា "ទូរសព្ទមានសុវត្ថិភាពខ្លាំងបំផុត”
- 2019-03-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone Xs Max ជាប់លេខ ៣ ជា "ទូរសព្ទមានសុវត្ថិភាពខ្លាំងបំផុត”
ចន្លោះមិនឃើញ
នៅលើទីផ្សារមានស្មាតហ្វូនរាប់មិនអស់ ដែលកំពុងប្រជែងគ្នាខ្លាំងផ្នែកសោភណភាព និងតម្លៃត្រដំត្រសងគ្នា ក៏ប៉ុន្តែមានស្មាតហ្វូនមួយចំនួនប៉ុណ្ណោះដែលផលិតមកមានទាំងរូបរាងស្អាត និងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាពអ្នកប្រើបានយ៉ាងល្អ។ តួយ៉ាងដូចស្មាតហ្វូន ៥ នេះត្រូវបានឆ្លងកាត់ការធ្វើពិសោធន៍យ៉ាងច្រើន រហូតជាប់ឈ្មោះជា "ទូរសព្ទមានសុវត្ថិភាពខ្លាំងបំផុត”។
ក្រោយពីការធ្វើតេស្តស្មាតហ្វូនជាច្រើនគ្រឿង និងឆ្លងកាត់ដំណាក់កាលជាច្រើនផងដែរដូចជា Encryption strength, biometrics, hardware-assisted security, VPN availability និង security patch timeframes គេរកឃើញចំណាត់ថ្នាក់ដូចខាងក្រោម៖
១) [BlackBerry Key2 តម្លៃ ៦៤៩ ដុល្លារ (http://news.sabay.com.kh/article/1076368#utm_campaign=onpage "")
ជាទូរសព្ទដែលផលិតយ៉ាងពិសេស បំពាក់ប្រព័ន្ធសុវត្ថិភាពខ្លាំង និងទទួលស្គាល់ដោយទីភ្នាក់ងារជាតិការពារប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា DISA។
២) Google Pixel 3XL តម្លៃ ៨៩៩ ដុល្លារ
ជាទូរសព្ទដែលផលិតដោយ Google។ វាមានបង្កប់បន្ទះឈីប enterprise-grade security chip ជាប្រភេទឈីបសុវត្ថិភាពខ្លាំង ដើម្បីការពារ Google Cloud data របស់អ្នកប្រើប្រាស់។
៣) iPhone Xs Max តម្លៃ ១០៩៩ ដុល្លារ(តម្លៃក្រៅស្រុក)
អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា iOS ជា OS ខ្លាំងមិនងាយមាននរណាបំបែកបានទេ ដែលទទួលស្គាល់ដោយ ទីភ្នាក់ងារជាតិការពារប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា DISA។
៤) Samsung Galaxy Note 9 តម្លៃ ៩៩៩ ដុល្លារ
ចំពោះ Android វិញ អ្នកនាំពាក្យសេតវិមាន ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្មាតហ្វូន Samsung មានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពពិសេសដែលហៅថា KNOX ហើយបច្ចេកវិទ្យានេះត្រូវទទួលស្គាល់ពីអាជ្ញាធរជាតិការពារ និងអភិវឌ្ឍបច្ចេកវិទ្យាអាមេរិក DMCC-S។
៥) Sirin Finney តម្លៃ ៩៩៩ ដុល្លារ
ជាទូរសព្ទដែលបំពាក់ Sirin OS បង្កើតដោយក្រុមអ្នកជំនាញផ្នែកសុវត្ថិភាព Sirin Labs មានសមត្ថភាពអាចការពារពីការ boot ម៉ាស៊ីន និងការការពារចែកចាយកូដបានយ៉ាងល្អ។
ខាងក្រោមនេះជាបច្ចេកវិទ្យាការពារសុវត្ថិភាព ដែលយកប្រៀបធៀបនឹងតេស្ត៖