ចូលឆ្នាំថ្មី​ ធារី ចន្ថាប៊ីន ​ជូនពរពលរដ្ឋខ្មែរជួប​តែសេចក្តីសុខចម្រើន​

  • 2019-04-11 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធារី ចន្ថាប៊ីន មិន​បាន​មក​លេង​ស្រុក​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ទេ​ដោយ​សារ​ក្លឹប​​ Terrangganu នៅ​ជាប់​ប្រកួត​​លីគ​ធម្មតា​ ប៉ុន្តែ​កីឡាករ​ខ្មែរ-បារាំង​រូប​នេះ​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ដែរ។

ធារី ចន្ថាប៊ីន (រូបថត៖ Thierry Chantha Bin)

ធារី ចន្ថាប៊ីន​ បាន​ជូន​ពរ​ថា **៖«សួស្ដី​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ! ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​ ​សុខភាព​ល្អ​ និង​សុភមង្គល។ សូម​មាន​ពេល​វេលា​ដ៏​​រំភើប​រីក​រាយ​ជា​មួយ​​ក្រុម​គ្រួសារ សាច់ញាតិ​ និង​មិត្ត​ភក្តិ។ ខ្ញុំ​ពិត​ជា​នឹក​ស្រុក​ខ្មែរ ហើយ​សូម​ផ្ញើ​សេចក្តី​ស្រលាញ់​ដល់​កម្ពុជា​ផង​»** ។

ធារី ចន្ថាប៊ីន ពេល​លេង​ទល់​នឹង PKNS របស់ ចាន់ វឌ្ឍនាកា (រូបថត៖ PNKS)

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ធារី ចន្ថាប៊ីន​ កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Terengganu FA នៃ​លីគ​បាល់ទាត់​ម៉ាឡេស៊ី​ឆ្នាំ​ទី​២​​ បន្ទាប់​ពី​ឆ្នាំ​ទី​១​រដូវ​កាល​២០១៨​​ធ្វើ​បាន​ល្អ​រហូត​ក្លឹប​​បន្ត​ក្រុង​ថ្មី៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម