ពលរដ្ឋខ្មែរនៅកូរ៉េ​ ជិត១ម៉ឺននាក់ ចូលរួមព្រឹត្តិការណ៍មហាសង្ក្រាន្ត​នៅកូរ៉េ

  • 2019-04-15 06:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូ​រ៉េ​ និងសមាគមខ្មែរនានា បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តចូលឆ្នាំខ្មែរ​ នៅពហុកីឡាដ្ឋានអានសាន ទីក្រុងអានសាន​ ប្រទេស​កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍​នេះ មានការចូលរួមពីលោក អុិត​ សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ​ និនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឡុង​ ឌីម៉ង់​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូ​រ៉េ​ អភិបាលក្រុងអានសាន តំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សនៃក្រសួងមុខរបរ​និងការងារកូរ៉េ​ និងពលរដ្ឋខ្មែរនៅកូរ៉េ​ ប្រមាណជិត​១ម៉ឺននាក់។

ព្រឹត្តិការណ៍​នេះ​ មានកម្មវិធីសាសនា​ ការលេងល្បែងប្រជាប្រិយ​ ការតាំងពិពណ៍​ម្ហូបខ្មែរ​ ការសម្តែងសិល្បៈ និងការរាំកំសាន្ត។ កម្មវិធីមហាសង្រ្កាន្តឆ្នាំនេះ​ ត្រូវបានរៀបចំជាច្រេីនកន្លែងនៅសាធារណៈកូរ៉េ។

លោល​ អុិត​ សំហេង​ ថ្លែងថា "មាន​បង​ប្អូន​ពលករ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​រាប់​រយ​គីឡូ​ ចំណាយ​ពេល​ច្រើន​ម៉ោង​ ដើម្បី​មក​ចូល​រួម​ ដែល​ខ្ញុំ​សូម​អរគុណ​ដល់ទឹកចិត្តស្រឡាញ់​ រាប់​អាន​គ្នា​ ដ៏​ស្មោះ​សរបស់​បងប្អូន​ខ្មែរ​ទាំង​អស់​។ ​ឆ្នាំ​នេះ​កម្មវិធី​របស់​យើង​ពិត​សម្បូរ​បែប​ ដោយមាន​ក្រុម​ សិល្បៈ​តន្ត្រី​ និង​អ្នក​ចម្រៀង​ នៃ​សមាគម​នានា​ និង​មាន​សិល្បករ​​ មកពី​ក្នុង​ប្រទេស​បាន​មកចូលរួមសម្ដែង​ ក្នុង​កម្មវិធី​យើង​ រួមជាមួយ​ក្រុម​សិល្បករ​របស់បងប្អូននៅកូរ៉េផ្ទាល់ហើយ​ខ្ញុំ​សង្ឃឹម​ថាបងប្អូន​ សប្បាយ​រីករាយ​ ហើយ​រាំលេងទាំងអស់គ្នា"។

លោកអុិត​ សំហេង បានបន្តថា ការ​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​សាធារណរដ្ឋកូរ៉េ​ ពិត​ណាស់មិន​អាច​គ្រប់​គ្រាន់​ដូច​យើង​នៅ​ជួប​ជុំ​គ្រួសារ​ នៅ​ស្រុក​កំណើត​យើង​ទេ តែ​បញ្ជាក់​ថា​ខ្មែរ​យើងទោះ​ទៅ​ដល់​ទី​ណា​​ ​សម្បូរ​សប្បាយ​យ៉ាង​ណា​ក្ដី​ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី​ វប្បធម៌​ ខ្មែរ​ឡើយ​៕

អត្ថបទ៖ សុខ សុវត្ថិ