Ronaldo អោន​មុខ​ចុះ​និយាយ​ជាមួយ​ម្ដាយ​៖ កូន​ប្រឹង​ណាស់ ​ប៉ុន្តែ​​កូន​​មិន​អាច​ជួយ​ក្រុម​បាន ​កូន​សុំទោស​

  • 2019-04-18 04:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី Dolores Aveiro ​ម្ដាយ​របស់​ Cristiano Ronaldo ​បាន​បង្ហាញ​សម្ដី​របស់​កូន​ប្រុស​ខ្លួន ​ក្រោយ​ពី​មិន​អាច​ជួយ​ក្រុម Juventus ​ឱ្យ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​បាន​។

ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Ajax ​ក្នុង​លទ្ធផល ​៣-២ គិត​ទាំង​ពីរ​ជើង ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League ​។ ​ក្រោយ​ពី​មិន​អាច​ជួយ​ក្រុម​ឡើង​​វគ្គ​បន្ដ​បាន​នេះ​ហើយ Ronaldo ​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​នេះ​ជា​ឆ្នាំ​ដំបូង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​រូបគេ​មិន​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​។

អ្នក​ស្រី Dolores Aveiro ​ដែល​ជា​ម្ដាយ​បង្កើត​របស់ Ronaldo ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នោះ​ថា​៖ “កូន​ប្រុស​ខ្ញុំ​បាន​ដើរ​មក​មុខ​ខ្ញុំ ក្រោយ​ចប់​ការ​ប្រកួត ​ជាមួយ​ទឹក​មុខ​ស្រពោន​និង​អោន​មុខ​ចុះ។ គាត់​ពិបាក​ចិត្ត​ខ្លាំង ព្រោះ​មិន​អាច​ជួយ​ក្រុម​ឡើង​វគ្គ​បន្ដ​បាន ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា [កូន​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ប្រកួត​នេះ ​ប៉ុន្តែ​កូន​មិន​អាច​ធ្វើ​ឱ្យ​​មាន​អព្ភូតហេតុ​កើត​ឡើង​បាន... ម៉ែ​កូន​សុំ​ទោស​ផង]”។

ប្រភព៖ dailypositiveinfo   ប្រែ​សម្រួល៖ មុន្នីរម្យ