កម្ពុជា អាចមានភ្លៀងធ្លាក់ រយៈពេល៣ថ្ងៃ

  • 2024-11-21 03:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ដោយព្យុះទី២៤ឈ្មោះមែនយី (Man – yi) ។ព្យុះនេះអាចធ្វើឲ្យតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥% និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៥% រីឯតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ២០% ។

ដូចនេះសូមបងប្អូនសាធារណៈជនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា។

សូមមើលសេចក្តីប្រកាសខាងក្រោមនេះ ៖

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី