ខណៈប្រទេសជាច្រើនរងឥទ្ធិពលកម្ដៅ អាហ្វ្រិកខាងត្បូងជួបគ្រោះទឹកជំនន់សម្លាប់ ៦០នាក់
- 2019-04-25 01:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខណៈប្រទេសជាច្រើនរងឥទ្ធិពលកម្ដៅ អាហ្វ្រិកខាងត្បូងជួបគ្រោះទឹកជំនន់សម្លាប់ ៦០នាក់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្សជាង ៦០នាក់ត្រូវបានសម្លាប់ ក្រោយពេលដែលគ្រោះទឹកជំនន់ និងបាក់ដីវាយប្រហារមកលើទីក្រុង Durban និងផ្នែកជាច្រើននៃខេត្ត KwaZulu-Natal ប្រទេសអាហ្វ្រិកខាងត្បូង។
យោងតាមប្រធានាធិបតី Cyril Ramaphosa ដែលបានចុះទៅសួរសុខទុក្ខជនរងគ្រោះឲ្យដឹងថា ប្រជាជនជាង ១ ០០០នាក់ត្រូវបានជម្លៀសចេញបណ្ដោះអាសន្នខណៈពេលដែលភាគខាងត្បូង និងខាងកើតប្រទេសទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីប៉ុន្មានថ្ងៃមុន។ លើសពីនេះ ទឹកជំនន់និងខ្យល់បក់ខ្លាំង ត្រូវបានរំពឹងថានឹងវាយប្រហារតំបន់មាត់សមុទ្រម្ដងទៀតហើយការព្រមានពីអាកាសធាតុអាក្រក់នៅតែបន្ដធ្វើឡើង។ ក្រៅពីនេះ ទឹកជំនន់ក៏បានធ្វើឲ្យខូចខាតអាជីវកម្ម, ផ្ទះសម្បែង និងយ៉ាងហោចណាស់សកលវិទ្យាល័យចំនួនពីរផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះជនរងគ្រោះជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈពេលដែលក្រុមសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតក្រោមគំនរបាក់បែកនៃអគារ និងការបាក់ដីបន្ថែមទៀត៕