ប្រធាន​ក្រុម​ Liverpool គិត​ថា​ ក្រុម​ខ្លួន​ត្រូវ​ការ​មាន​អព្ភូតហេតុ​ដើម្បី​លើក​ពាន PL

  • 2019-05-06 11:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្លឹប​ Liverpool កីឡាករ​ Jordan Henderson បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ UK Mediaកាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​ខ្លួន​ត្រូវ​ការ​មាន​អព្ភូតហេតុ​ណា​មួយ​ ដើម្បី​បាន​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ពួក​កីឡាករ​ Liverpool ទាំង​អស់​នឹង​មើល​ប្រកួត​ក្នុង​យប់​ថ្ងៃ​ច័ន្ទ​នេះ (ប្រកួត​រវាង​ Manchester City និង​ Leicester City) ប្រាកដ​ណាស់​ដែល​យើង​បន់​ឲ្យ​មាន​អច្ឆរិយ​កើត​ឡើង​ '' ។

ប្រធាន​ក្រុម​របស់​ក្លឹប​ Liverpool រូប​នេះ​បាន​បន្ត​ថា​៖ " City គេ​ល្អ​ហើយ តែ​យើង​ក៏​ល្អ​ដែរ​។ ក្លឹប​ណា​លើក​ពាន​ក៏​ដោយ ក៏​សុទ្ធ​តែ​សក្ដិសម​ហើយ " ។

កីឡាករ​រូប​នេះ​ក៏​បាន​ប្រាប់​ថា​ អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Brendan Rodgers ដែល​កំពុង​ដឹកនាំ​ក្លឹប​ Leicester City នឹង​មិន​ធ្វើ​ឲ្យ​ក្លឹប​ចាស់​របស់​គាត់​ខក​ចិត្ត​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Liverpool ឈរ​លើ​កំពូល​តារាង​ ហើយ​ពេល​នេះ​មាន​ ៩៤​ពិន្ទុ​ ខណៈ Manchester City ឈរ​លេខ ២ មាន​ ៩២​ពិន្ទុ តែ​មាន​មួយ​ប្រកួត​ក្នុង​ដៃ៕
អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី